no-alternative title

ក្រុមហ៊ុន​ Samsung​ បង្ហាញ​នូវ​ម៉ាស៊ីនបោកខោអាវ​ថ្មី​ All-In-One​ Laundry​ System​ បំពាក់​នូវ​មុខងារ​ច្រើន​ ដែល​ភ្ជាប់​មក​ជាមួយនឹង​កន្លែង​បោកគក់​ពីរ​ផ្នែក​ និង​កន្លែង​ស​ម្ងួ​ត​មួយ​

​នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Samsung​ Electronics​ Co.,​ Ltd​ បាន​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​របកគំហើញ​ផលិតផល​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ FlexWash​ ដែល​ជា​ម៉ាស៊ីន​បោក​ស្ងួត​ជំនាន់​ថ្មី​ ដែល​ប្រើប្រាស់​នូវ​កន្លែង​បោកគក់​ 2​ ភ្ជាប់​ជាមួយ​កន្លែង​ ស​ម្ងួ​ត​មួយទៀត​នៅ​ក្នុង​ម៉ាស៊ីន​នេះ​។​ ម៉ាស៊ីន​ដ៏​ទំនើប​មួយ​នេះ​ ត្រូវ​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ និង​មុខងារ​សំខាន់ៗ​ ដែល​ធ្លាប់​បាន​ប្រើប្រាស់​នៅ​លើ​ម៉ាស៊ីន​ AddWash​ Door​។​ ម៉ាស៊ីន​បោកគក់​ FlexWash​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​នូវ​ពេលវេលា​ក្នុង​ការ​បោកគក់​ ចំណេញ​ពេលវេលា​ពាក់កណ្តាល​ និង​ជម្រះ​ស្នាម​ប្រឡាក់​នៅ​លើ​សម្លៀក​បំពាក់​បាន​ល្អ​ថ្មី​ជា​និច្ច​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ផ្នែក​សន្ទះ​ខាង​មុខ​របស់​ម៉ាស៊ីន​បោកគក់​ FlexWash​ អាច​ដាក់​សម្លៀក​បំពាក់​បាន​រហូត​ដល់​ទៅ​ 21​ គីឡូក្រាម​ ដែល​ពិតជា​អស្ចារ្យ​មែនទែន​។​ បន្ទាប់​ពី​ការ​បោកគក់​បាន​បញ្ចប់​ ម៉ាស៊ីន​បោកគក់​នេះ​ នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ម៉ាស៊ីន​ស​ម្ងួ​តទៅ​លើ​សម្លៀក​បំពាក់​ ដែល​បាន​បោកគក់​រួច​។​ ចំនែក​ផ្នែក​សន្ទះ​ ខាងលើ​របស់​ម៉ាស៊ីនបោកខោអាវ​ FlexWash​ នេះ​ សម្រាប់​បោក​ខា​អាវ​នៅ​ក្នុង​ចំនួន​តិចតួច​ជា​ពិសេស​សម្ភារៈ​ដែល​លោក​អ្នក​ប្រុង​ប្រយ័ត្ន​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ AirWash​ Technology​ របស់​ក្រុមហ៊ុន​Samsung​ ដែល​ផ្តល់​នូវ​មុខងារ​ Heat-Sensitive​ សម្រាប់​បាញ់​ខ្យល់​ទៅ​លើ​សម្លៀក​បំពាក់​។​ ផ្នែក​សន្ទះ​ សម្រាប់​ដាក់​ខោអាវ​បោកគក់​នេះ​ក៏​អាច​ដំណើរការ​បាន​នៅ​ក្នុង​ពេល​តែ​មួយ​ផង​ដែរ​។​

​ម៉ាស៊ីន​បោកគក់​ស៊េរី​ថ្មី​ FlexWash​ នេះ​ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ផលិតផល​ដ៏​អស្ចារ្យ​នៅ​លើ​ទីផ្សារ​ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ ចំណេញ​ពេលវេលា​ និង​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បោក​សម្អាត​សម្លៀក​បំពាក់​របស់​លោក​អ្នក​។​ សមត្ថភាព​ក្នុង​ការ​បោកគក់​ទាំង​ផ្នែក​ខាងក្រោម​ និង​ផ្នែក​ខាងលើ​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​ចំណេញ​នូវ​ពេលវេលា​បាន​កាន់តែ​លឿន​ជាង​មុន​។​ ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ អ្នក​ប្រើប្រាស់​ 87%​ នៅ​សហរដ្ឋ​អា​មេ​រិច​ ចង់បាន​ម៉ាស៊ីន​បោកគក់​ដែល​អាច​សម្អាត់​នូវ​សម្លៀក​បំពាក់​បាន​ស្អាត​ល្អ​ និង​មាន​កន្លែង​បោក​សម្លៀក​បំពាក់​ប្រភេទ​ផ្សេង​គ្នា​នៅ​កន្លេង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​ 70%​ ទៀត​ជ្រើសរើស​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ដែល​អាច​ធ្វើការ​មួយ​ហើយ​ទៅ​មួយទៀត​បាន​ដោយ​ខ្លួនឯង​។​

​ម៉ាស៊ីន​បោកគក់​ All-in-one​ Laundry​ នេះ​ផ្តល់​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​ 3​ ធំៗ​ដែល​មាន​ដូច​ជា​ EcoBubble,​ Bubble​ Soak​ និង​ Vibration​ Reduction​ Technology​ (VRT)​ ។​ បច្ចេកវិទ្យា​ EcoBubble​ ប្រើប្រាស់​នូវ​ខ្យល់​ និង​ទឹក​ដើម្បី​សម្អាត​ និង​បង្កើត​ទៅ​ជា​ពពុះ​ច្រើន​ក្នុង​ការ​សម្អាត​សម្លៀក​បំពាក់​ដែល​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​មុន​ 40​ ដង​ចំនែក​បច្ចេកវិទ្យា​ Bubble​ Soak​ វិញ​ធ្វើ​ឱ្យ​ពពុះ​ទាំងនោះ​ជ្រាប​ចូល​ពេញ​ផ្ទៃ​នៃ​សាច់​ក្រណាត់​ដើម្បី​ឱ្យ​ការ​សម្អាត​បាន​គ្រប់​ផ្នែក​ទាំងអស់​ ហើយ​បច្ចេកវិទ្យា​ VRT​ វិញ​កាត់​បន្ថយ​នូវ​សំឡេង​រំខាន​ ឬ​ញ័រ​ខ្លាំង​នៅ​ពេល​ដែល​ម៉ាស៊ីន​កំពុង​តែ​ដំណើរការ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ ម៉ាស៊ីន​បោកគក់​នេះ​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ IoT​ ដែល​អាច​ដំណើរការ​បញ្ជា​បាន​តាម​រយៈ​កម្មវិធី​ Samsung​ Smart​ Home​ App​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រ​ប្រាស់​ អាច​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​បោកគក់​នេះ​ បាន​គ្រប់ពេលវេលា​នឹង​គ្រប់​ទីកន្លែង​ជាមួយនឹង​ការ​ប្រើប្រាស់​តាម​រយៈ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ដោយ​ធ្វើការ​ចាប់ផ្តើម​ បញ្ឈប់​ ឬ​ធ្វើការ​គ្រប់គ្រង​នូវ​ជំហាន​ដំណើរការ​ជា​ច្រើន​ទៀត​៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន