no-alternative title

អ្នកគាំទ្រជាច្រើននាក់របស់ក្រុមហ៊ុន LG បង្ហាញអំពីអ្វីដេលពួកគេចង់បានអំពីបច្ចេកវិទ្យាថ្មីនៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូន LG ស៊េរីថ្មី

ក្រុមហ៊ុន LG ទើបតែធ្វើការបញ្ចេញនូវវីដេអូក្លីបមួយដែលបង្ហាញអំពីចំណាប់អារម្មណ៍របស់អ្នកគាំទ្រររបស់ក្រុមហ៊ុន LG (ទាំងអតិថិជនចាស់ និងអតិថិជននាពេលបច្ចុប្បន្ន) ដែលគិតអំពីបច្ចេកវិទ្យាថ្មីសម្រាប់បំពាក់នៅលើស្មាតហ្វូន LG ។ ឧទាហរណ៍ យើងបានលឺអ្នកគាំទ្ររមួយចំនួនរបស់ក្រុមហ៊ុន LG បាននិយាយអំពីមុខងារ Wide Angle ។ អ្នកគាំទ្ររម្នាក់នៅប្រទេសប្រេស៊ីលបានបញ្ជាក់ថា “វាអនុញ្ញាតឱ្យខ្ញុំថតរូបភាពនៃទីក្រុងបានយ៉ាងស្អាតអស្ចារ្យ។” ចំនែកអ្នកគាំទ្ររម្នាក់ទៀតក៏បានបញ្ចេញមតិទៅលើមុខងារ Manual Mode ផងដែរថា “រឿងមួយដែលល្អបំផុតអំពី Manual Mode នោះគឺការគ្រប់គ្រងទៅលើអ្វីគ្រប់យ៉ាងបានយ៉ាងងាយស្រួល។” 

Stateside Jackie ក៏បានកត់សម្គាល់អំពីភាពផ្សេងគ្នានៃរូបភាពដែលនាងបានបង្ហោះនៅក្នុងកម្មវិធី Instagram ផងដែរដែលនាងបាននិយាយថា “វាមើលទៅពិតជាស្រស់ស្អាតជាងមុន” នៅពេលដែលថតរូបជាមួយនឹងកាមេរ៉ារបស់ក្រុមហ៊ុន LG ។ នាងក៏បានសរសើរអំពីគុណភាពនៃរូបភាពដែលនាងបានថតបានដោយបញ្ជាក់ថា “វាពិតជាច្បាស់ជាងមុន” ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងប្រព័ន្ធកាមេរ៉ាផ្នែកខាងមុខ និងផ្នែកខាងក្រោយនៅលើស្មាតហ្វូន LG របស់ពួកគេ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបបានពេញមួយថ្ងៃ និងចែករំលែករូបភាពជាច្រើននោះជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារបាន។ អ្នកគាំទ្ររបស់ក្រុមហ៊ុន LG ម្នាក់បាននិយាយថា “នេះគឺជាហេតុផលដែលខ្ញុំប្រើប្រាស់នូវកាមេរ៉ានេះច្រើន”។ នៅក្នុងវីដេអូនេះក៏បានបង្ហាញអំពីបច្ចេកវិទ្យាកាមេរ៉ាថ្មីចំនួន 3 ដែលក្រុមហ៊ុន LG បានបង្ហាញដូចជាបច្ចេកវិទ្យា Wide Angle Lens, Expert-Level និង Hi-Fi Record ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី LG G6 នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 16MP/8MP នៅផ្នែកខាងក្រោយដូចអ្វីដែលលោកអ្នកធ្លាប់បានឃើញកាលពីឆ្នាមុនដែរ។ នៅឆ្នាំនេះ កាមេរ៉ាផ្នែកខាងមុខដែលមានទំហំ 8MP ដែលប្រើប្រាស់សម្រាប់ថតរូប Selfies និងវីដេអូខលត្រូវបានគេដឹងតាមពាក្យចចាមអារ៉ាមថានឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កែនប្រស្រីភ្នែក Iris Scanner ផងដែរ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន