ឆ្លើយតបតាមការសន្យា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A5 (2017) បានផ្ទុកនូវថាមពលថ្មខ្លាំង ដែលលោកអ្នកនឹកស្មានមិនដល់នោះទេ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.2 អ៊ីងភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3000mAh ដែលអាចប្រើប្រាស់នូវការលេងអ៊ីនធើណិតបានរយៈពេល 13 ម៉ោងក្នុងការប្រើប្រាស់ 3G ឬការលេងបានរយៈពេល 16 ម៉ោងក្នុងការប្រើប្រាស់នូវប្រព័ន្ធ 4G LTE និងការលេងបានរយៈពេល 18 ម៉ោងក្នុងការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi ។
យើងបានធ្វើការតេស្តសាកល្បងនូវថាមពលថ្មរបស់ស្មាតហ្វូន Galaxy A5 (2017) ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងការសន្យារបស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូនមួយនេះបានប្រើប្រាស់នូវបន្ទះឈីប 14nm Exynos ស៊េរីថ្មីដែលប្រើប្រាស់នូវថាមពល ដែលមានប្រសិទ្ធិភាពសន្សំសំចៃបំផុតនៅលើអេក្រង់ 1080 x 1920 បានខ្ពស់ជាងការប្រើប្រាស់នូវថាមពលនៅលើអេក្រង់ Quad HD ។
តាមរយៈការសាកល្បងដំណើរការនៅលើថាមពលថ្មរបស់ស្មាតហ្វូន Galaxy A5 (2017) គឺដូចអ្វីដែលក្រុមហ៊ុន Samsung បានធ្វើការសន្យា។ ថាមពលថ្មរបស់ស្មាតហ្វូននេះពិតជាខ្លាំងមែន។ នៅក្នុងការធ្វើតេស្ត យើងបានបើកពន្លឺដល់ទៅ 200-nit ដែលប្រើប្រាស់បានរយៈពេលដល់ទៅ 11 ម៉ោង និង 9 នាទី។ បើយើងធ្វើការប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S7 វាមានសមត្ថភាពជិតទ្វេរដងព្រោះថាស្មាតហ្វូន Galaxy S7 ប្រើប្រាស់បានរយៈពេល 6 ម៉ោង 37 នាទី ។ ចំនែកស្មាតហ្វូន iPhone 7 អាចប្រើប្រាស់នូវកម្រិតថាមពល 7 ម៉ោង និង 46 នាទី។ លទ្ធផលរបស់ស្មាតហ្វូន Galaxy A5 (2017) ពិតជាជម្រើសមួយដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។
បន្ថែមពីនេះទៀត យើងបានធ្វើការតេស្តសាកល្បងទៅលើការបញ្ចូលថាមពលថ្មនៅលើស្មាតហ្វូនជាច្រើនចាប់ពី 0% ទៅដល់ 100% ផងដែរ។ ស្មាតហ្វូន Galaxy A5 (2017) ត្រូវការរយៈពេលបញ្ចូលថ្មត្រឹមតែ 1 ម៉ោង 31 នាទីដើម្បីធ្វើឱ្យថាមពល 3000mAh ពេញលេញដែលលឿនជាងគេបំផុត។ អាថ៌កំបាំងស្ថិតនៅពីក្រោយការបញ្ចូលថ្មបានលឿនននេះគឺការប្រើប្រាស់នូវបច្ចេកវិទ្យា Fast Adaptive Charge ដែលក្រុមហ៊ុន Samsung បានបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីនេះ៕