ក្រុមហ៊ុន Rogers របស់ប្រទេសកាណាដាបានចាប់ផ្តើមបញ្ចេញនូវការអាប់ឌែតនូវប្រព័ន្ធប្រតិបត្តិការ Android Nougat សម្រាប់ស្មាតហ្វូន Sony Xperia X Performance និង HTC One M9 នៅលើបណ្តាញរបស់ខ្លួន។ ការអាប់ឌែតនេះ នឹងនាំយកនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 សម្រាប់ប្រើប្រាស់ទៅលើស្មាតហ្វូនទាំងពីរ ពិសេសសម្រាប់ X Performance ការអាប់ឌែតនេះទ្រទ្រង់តែសម្រាប់តែ VoLTE តែប៉ុណ្ណោះ។
សម្រាប់កាលបរិច្ឆេតនៃការ Upgrade ទៅលើប្រព័ន្ធប្រតិបត្តិការថ្មី Nougat សម្រាប់ស្មាតហ្វូន Samsung Galaxy S7/S7 Edge ក៏នឹងអាចដំណើរការនាពេលឆាប់ៗនេះផងដែរ។ នៅក្នុងបញ្ជីដែលបញ្ចេញដោយ Rogers ក៏មានម៉ូដែលស្មាតហ្វូន Motorola Moto Z Play ក៏បង្ហាញថាប្រព័ន្ធប្រតិបត្តិការ Nougat នឹងដំណើរការប្រព័ន្ធប្រតិបត្តិការថ្មីនេះឆាប់ៗនេះផងដែរ៕