no-alternative title

បែកធ្លាយ Sony Xperia XZ Premium និងមកដល់កម្ពុជា ហើយគ្រោងដាក់លក់នៅក្នុងខែក្រោយនេះ តម្លៃ 699 ដុល្លា

ថ្ងៃនេះ មានការបែកធ្លាយព័តមានមួយថា Xperia XZ Premium ត្រូវបានក្រុមហ៊ុន Sony កំណត់ពេលវេលាក្នុងការចេញលក់ជាផ្លូវនៅក្នុងទីផ្សារនៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះហើយ ដែលនិងមានតម្លៃប្រហាក់ប្រហែល  699 ដុល្លា ជាមួយនឹងការថែមជូនកាដូជាច្រើន ហើយការមកដល់នេះ ក៏និងមានពណ៍ Bronze Pink ផងដែរ។ សូមជំរាបថា នៅថ្ងៃនេះ ក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសថា ខ្លួននឹងនាំសា្មតហ្វូនេះទៅកាន់តំនបន់អ៊ឺរ៉ុបនៅខែមិថុណាខាងមុខនេះហើយ។ គួរបញ្ជាកថា ស្មាតហ្វូន Sony Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ 4K HDR Display ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកបំផុត។ អេក្រង់របស់ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី TRILUMINOS Display និងបច្ចេកវិទ្យាជំនួយទៅលើរូបភាព X-Reality រួមទាំងបច្ចេកវិទ្យា Dynamic Contrast Enhancement ទៀត។ បច្ចេកវិទ្យាទាំងអស់នេះឱ្យដែលធ្វើឱ្យស្មាតហ្វូននេះក្លាយជាផលិតផលកំពូលមួយសម្រាប់ក្រុមហ៊ុន Sony ។

ស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium និង XZs បានបង្ហាញឱ្យយើងមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony នៅតែរក្សាគុណភាពនៃការបង្កើតផលិតផលដែលមានគុណភាពខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹងការផលិតស្មាតហ្វូនផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីជាស្មាតហ្វូនមំាក Sony នេះនៅមិនទាន់បានឈានដល់ចំណុចកំពូលនៅក្នុងទឹកដីសហរដ្ឋអាមេរិចក្តី ប៉ុន្តែក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនដែលមានការរចនារូបរាងស្រស់ស្អាត និងបច្ចេកវិទ្យាថ្មីលើសគេដែលជាស្នាដៃដ៏ធំធេងមួយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Xperia XZ Premium នេះមានការរចនារូបរាងយ៉ាងស្រស់ស្អាត ហើយវាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈ សម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ  Xperia XZ Premium មានអេក្រង់៖ 5.5 អ៊ីង 4K HDR, បន្ទះឈីប៖ Qualcomm Snapdragon 835, រ៉េម៖ 4GB, ម៉េមូរី៖ 64GB, microSD (256GB), ប្រព័ន្ធប្រតិបត្តិការ៖ Android 7.1 Nougatអ កាមេរ៉ាខាងក្រោយ៖ 19 MP 1/2.3”, បច្ចេកវិទ្យា Exmor RS សម្រាប់ mobile image sensor, 960fps slo-mo video, predictive capture, anti-distortion shutter, “triple image sensing technology”, Predictive Hybrid Autofocus, SteadyShot ជាមួយនឹង Intelligent Active Mode (5-axis stabilization), 4K video recordingអ កាមេរ៉ាមុខ៖ 13MP 1/3.06” Exmor RS for mobile image sensor, 22mm wide-angle lens, ISO6400, F2.0, គុណភាពសំឡេង៖ High-Resolution Audio (LPCM, FLAC, ALAC, DSD) DSEE HX. LDAC. Digital Noise Cancelling. Clear Audio+. S-Force Front Surround. Stereo Recording, និងមានថាមពលថ្ម៖ 3230mAh, Qualcomm Quickcharge 3.0។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន