no-alternative title

ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Pinecone នៅថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះ

ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Xiaomi នៅក្នុងការបង្កើតនូវបន្ទះឈីបផ្ទាល់ខ្លួនហាក់ដូចជាមិនមានព័ត៌មានច្រើនទម្លាយឱ្យដឹងនោះទេ ប៉ុន្តែក្រុមហ៊ុន Xiaomi បានបង្កើតនូវទំព័រមួយនៅលើ Weibo សម្រាប់ធ្វើការបង្ហាញនូវបន្ទះឈីបថ្មីរបស់ខ្លួនដែលមានឈ្មោះថា Pinecone ។ ពេលនេះ អ្នកគាំទ្រពិតជានឹងភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុន Xiaomi បានប្រកាសនូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Pinecone របស់ខ្លួនហើយគឺនៅថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះ។

នាពេលបច្ចុប្បន្ន វាមានក្រុមហ៊ុនផលិតស្មាតហ្វូនតែ 3 ប៉ុណ្ណោះក្នុងពិភពលោក ដែលផលិតនូវបន្ទះឈីបផ្ទាល់ខ្លួននោះគឺក្រុមហ៊ុន Samsung (Exynos) ក្រុមហ៊ុន Apple (A-Series) និងក្រុមហ៊ុន Huawei (Kirin)។ ប៉ុន្តែ ពេលនេះក្រុមមហ៊ុន Xiaomi នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនទី 2 របស់ប្រទេសចិនដែលផលិតនូវបន្ទះឈីបខ្លួនឯង។ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវស្មាតហ្វូន Redmi 2A អស់រយៈពេល 2 ឆ្នាំកន្លងមកហើយដែលស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Leadcore ។ ក្នុងការសហការភាពជាដៃគូររបស់ក្រុមហ៊ុន Leadcore និងក្រុមហ៊ុន Xiaomi នឹងធ្វើការបង្កើតនូវបន្ទះឈីបថ្មីមួយទៀតដែលមានឈ្មោះថា Pinecone ដែលនឹងត្រូវប្រកាសបង្ហាញវត្តមានជាផ្លូវការនៅចុងខែនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Xiaomi Mi 5C ត្រូវបានគេរំពឹងថានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវបន្ទះឈីប SoC Pinecone នេះ ប៉ុន្តែប្រភពព័ត៌មានខ្លះនិយាយថាស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 ផងដែរ។ វានៅមិនទាន់មានព័ត៌មានជាក់លាក់អំពីស្មាតហ្វូន Xiaomi ស៊េរីថ្មីណាផ្សេងទៀតដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះនៅឡើយទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន