no-alternative title

ការឃោសនាព័តមានបំផ្លើសរបស់ទូរស័ព្ទ iPhone 8 ពេលថ្មីៗនេះ គឺមិនអាចធ្វើឱ្យក្រុមហ៊ុន Foxconn ឈ្នះនៅក្នុងការប្រកួតប្រជែងនោះទេ

វាហាក់ដូចជាគ្មានអាថ៌កំបាំងទៀតនោះទេ ដែលថា ទូរស័ព្ទ iPhone ស៊េរីថ្មី នឹងមានលក្ខណៈពិសេសអស្ចារ្យជាច្រើនបើធ្វើការប្រៀបធៀបជាមួយនឹងទូរស័ព្ទត្រកូល iPhone នាពេលបច្ចុប្បន្ននេះ។ យើងបានលឺនូវពាក្យចចាមអារ៉ាមជាច្រើន ដែលបានបញ្ជាក់ថា ទូរស័ព្ទ iPhone ស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវអេក្រង់ថ្មីដែលបង្កប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ បច្ចេកវិទ្យាបញ្ចូលថ្ម Wireless Charging និងជាច្រើនទៀត។ អតិថិជនជាច្រើនកំពុងតែទន្ទឹងចង់ដឹង និងចង់មើលឃើញនូវរូបរាងពិតប្រាកដយ៉ាងដូចម្តេចខ្លះសម្រាប់ទូរស័ព្ទ iPhone ស៊េរីថ្មីនេះនោះ។ ទូរស័ព្ទ iPhone 8 មិនត្រឹមតែជាទូរស័ព្ទដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាប្រាក់ចំណូលយ៉ាងធំសម្រាប់ក្រុមហ៊ុន Apple ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Foxconn ដែលជារោងចក្រតម្លើងនូវទូរស័ព្ទ iPhones ដែលបានធ្វើការទៅលើផ្នែកនេះ ចាប់តាំងពីវត្តមានរបស់ទូរស័ព្ទ iPhone ដំបូង ហើយកំណើននៃទូរស័ព្ទ iPhone ក៏កើនខ្លាំងឡើងៗផងដែរ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយនេះ បានបង្ហាញថា វាមានការកើនឡើងដល់ទៅ 29% បើធៀបនឹងឆ្នាំមុនដែលធ្វើឱ្យតម្លៃនៃភាគហ៊ុនមានការកើនឡើង ហើយពេលនេះ វាមានពាក្យឃោសនាបំផ្លើសជាច្រើនទៅលើទូរស័ព្ទ iPhone 8 ផងដែរ នេះ បើតាមការបញ្ជាក់របស់ Bloomberg ។

 

ប៉ុន្តែលោកអ្នកប្រហែលជាបានដឹងច្បាស់ហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំក្រៅពីក្រុមហ៊ុន Apple ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដូចជាក្រុមហ៊ុន Huawei, Xiaomi, Sony, HP និងជាច្រើនទៀតដែលកំពុងតែរីកកាន់តែធំឡើងៗផងដែរ។ ក្រុមហ៊ុន Apple ប្រហែលជាមានគម្រោងក្នុងការតម្លើងនូវរោងចក្រមួយដើម្បីផលិតនូវអេក្រង់នៅក្នុងទឹកដីសហរដ្ឋអាមេរិចនាពេលដ៏ខ្លីខាងមុខនេះ ហើយក្រុមហ៊ុន ក៏អាចនឹងសាងសង់នូវរោងចក្រមួយបន្ថែមទៀតនៅក្នុងទីក្រុង Shenzhen នៃប្រទេសចិនផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែទិញយកក្រុមហ៊ុន Sharp Corp ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសប៉ុនផងដែរ។ អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺថា វត្តមានរបស់ទូរស័ព្ទ iPhone អាចរកប្រាក់ចំណេញបានដល់ទៅពាក់កណ្តាលនៃប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Apple ជាពិសេសសម្រាប់ត្រីមាសចុងក្រោយនេះដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Foxconn មានការកើនឡើងខ្លាំងផងដែរ។

 

គួរបញ្ជាក់ផងដែរថា នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រាក់ចំណូលសុទ្ធ (Net Income) របស់ក្រុមហ៊ុននេះ ប្រហែលជាអាចធ្លាក់ចុះដល់ទៅ 13%  ប៉ុន្តែភាពជោគជ័យរបស់ទូរស័ព្ទ iPhone 8 នឹងធ្វើឱ្យមានសន្ទុះកើនឡើងខ្លាំងវិញ។ នៅក្នុងពេលដ៏វែងខាងមុខនេះ កុំព្យូទ័រ និងទីផ្សារស្មាតហ្វូនអាច នឹងមានការធ្លាក់ចុះហើយវាក៏អាចជាបញ្ហាមួយដ៏ធំសម្រាប់ក្រុមហ៊ុន Foxconn ប៉ុន្តែថ្មីៗនេះ ការវិនិយោគទៅលើបច្ចេកវិទ្យា VR និងបច្ចេកវិទ្យាឆ្លាតវៃ AI ក៏នឹងធ្វើឱ្យរោងចក្រនេះ ជោគជ័យនៅក្នុងការផលិតរបស់ខ្លួនផងដែរ។ វិស័យនៃការផលិតមនុស្សយន្ត ក៏អាចក្លាយជាចំណាប់អារម្មណ៍បន្ទាប់របស់រោងចក្រនេះផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន