no-alternative title

ប្រភពជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy S8 នឹងមានតម្លៃប្រហែលជាង 800 ដុល្លារ ហើយវាមាន 3 ពណ៌គឺពណ៌មាស ពណ៌ខ្មៅ និងពណ៌ប្រផេះស្រាល

នៅពេលដែល Leakster បានទម្លាយនូវតម្លៃរបស់ស្មាតហ្វូន Galaxy S8 នៅលើបណ្តាញសង្គម Twitter ដែលមានតម្លៃចាប់ផ្តើម 849 ដុល្លារអាមេរិចនោះ យើងបានប្រមូលនូវព័ត៌មានជាច្រើនដែលពាក់ព័ន្ធទៅនឹងរឿងនេះផងដែរ។ ថ្មីៗនេះ តាមរយៈការបង្ហោះមួយរបស់អ្នកលេងជនជាតិអ៊ុយក្រែនម្នាក់បានបញ្ជាក់អំពីតម្លៃ និងពណ៌របស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែលមានតម្លៃ 950 ដុល្លារ និង 1050 ដុល្លារអាមេរិច។ យ៉ាងណាមិញ សូមចងចាំថាតម្លៃរបស់វាគឺប្រែប្រួលទៅតាមប្រទេសនីមួយៗមិនមែនដូចគ្នានោះទេ ហើយអ្នកដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ក៏បានលុបនូវសារបង្ហោះអំពីតម្លៃនៃស្មាតហ្វូននេះចោលផងដែរ។

នៅពេលនេះ ប្រភពបែកធ្លាយមួយទៀតពីប្រទេសចិនបានបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូន Galaxy S8 ដែលមានតម្លៃចាប់ផ្តើមប្រហែលជា 885 ដុល្លារអាមេរិច។ តម្លៃនេះគឺដាក់លក់នៅក្នុងទីផ្សារនៃប្រទេសចិនតែប៉ុណ្ណោះ ដូចនេះវានៅមិនទាន់ច្បាស់ជាក់លាក់នៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សរុបមក តម្លៃលក់របស់ស្មាតហ្វូន Galaxy S8 គឺចាប់ផ្តើមពីតម្លៃជាង 800 ដុល្លារអាមេរិច អេក្រង់គែមកោង Edge-to-Edge ហើយវាមានពាក្យចចាមអារ៉ាមថាទំហំអេក្រង់មានដល់ទៅ 83% នៃតួខ្លួនរបស់វា។ ទន្ទឹមគ្នានេះផងដែរ វាមានរបាយការណ៍ជាច្រើនដែលបានបញ្ជាក់ថាទូរស័ព្ទ iPhone 8 អេក្រង់ OLED នឹងដាក់លក់នៅក្នុងតម្លៃដល់ទៅ 1000 ដុល្លារអាមេរិច ចំនែកទូរស័ព្ទ LG G6 នឹងមានតម្លៃថ្លៃជាង LG G5 ។ ចាប់តាំងពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យា ការរចនារូបរាង និងអេក្រង់នោះ តម្លៃរបស់ស្មាតហ្វូនទាំងនេះមិនថោកនោះទេ។

ហេតុផលទាំងអស់នេះហើយជាមូលហេតុដែលធ្វើឱ្យតម្លៃរបស់ស្មាតហ្វូនទាំងនេះមានការកើនឡើងខ្លាំងនៅឆ្នាំនេះនោះ។ ការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ OLED បច្ចេកវិទ្យាកាមេរ៉ាភ្លោះ និងការពង្រឹងទៅលើលោហធាតុសម្រាប់យកមកផលិតនូវស្មាតហ្វូនដ៏អស្ចារ្យនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន