no-alternative title

ក្រុមហ៊ុន Samsung Electronics បង្ហាញនូវម៉ូនីទ័រអេក្រង់កោងស៊េរីថ្មី Quantum Dot នៅក្នុងវេទិកា Samsung Forum ឆ្នាំ 2017

ក្រុមហ៊ុន Samsung Electronics Co., Ltd បានធ្វើការប្រកាសចេញនូវម៉ូនីទ័រអេក្រង់កោងស៊េរីថ្មី បំផុតម៉ូដែល CH711 Quantum Dot នៅក្នុងវេទិកា Samsung Forum ឆ្នាំ 2017 ដែលបង្ហាញពីភាពលេចធ្លោរក្នុងការដឹកនាំផ្នែកឧស្សាហកម្មទៅលើបច្ចេកវិទ្យាអេក្រង់។ នៅក្នុងវេទិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏បានដាក់បង្ហាញនូវអេក្រង់ម៉ូនីទ័រលេងហ្គេម Quantum Dot ស៊េរីមុនម៉ូដែល CFG70 និង CF791 ផងដែរដើម្បីធ្វើការបង្ហាញពីការវិវត្តន៍មួយជំហានទៀតរបស់ក្រុមហ៊ុននៅក្នុងបច្ចេកវិទ្យាអេក្រង់កោងនេះ។

ក្នុងការរចនានូវរូបរាងដ៏ស្រស់ស្អាតរបស់ម៉ូនីទ័រស៊េរីថ្មីនេះ ម៉ូនីទ័រអេក្រង់កោង CH711 Quantum Dot របស់ក្រុមហ៊ុន Samsung មានពីរជម្រើសសម្រាប់ធ្វើការជ្រើសរើសគឺ 27 អ៊ីញ និង 31 អ៊ីញដែលផ្តល់នូវពណ៌ពន្លឺរូបភាពច្បាស់ ត្រជាក់ភ្នែកដែលធ្វើឱ្យលោកអ្នកពេញចិត្តជានិច្ចជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ម៉ូនីទ័រនេះ។ ជាមួយនឹងការប្រើប្រាស់នូវភាពកោងដល់ទៅ 1800R និងកម្រិតនៃការលំងាកបានដល់ទៅ 178 ដឺក្របានធ្វើឱ្យម៉ូនីទ័រអេក្រង់កោង CH711 ផ្តល់នូវភាពច្បាស់គ្រប់ជ្រុង និងគ្រប់ផ្នែកទាំងអស់នៅក្នុងបន្ទប់។ ម៉ូនីទ័រនេះមានការរចនារូបរាងយ៉ាងទាន់សម័យដែលធ្វើឱ្យអ្នកទស្សនាអាចធ្វើការមើលបានមិនថាបញ្ឈរ ឬផ្តេកនោះទេ។ បើនិយាយពីកម្រិតពណ៌របស់អេក្រង់ម៉ូនីទ័រនេះវិញ វាប្រើប្រាស់នូវពណ៌ RGBs ជិត 125% និងកម្រិតភាពច្បាស់ 2560 x 1440 WQHD ដែលធ្វើឱ្យម៉ូនីទ័រនេះច្បាស់ល្អគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ម៉ូនីទ័រ CH711 មានរូបរាងស្តើង ជាមួយនឹងការរចនាមកប្រភេទ 360 ដឺក្រេដែលលោកអ្នកអាចដាក់ភ្ជាប់ទៅក្នុងគេហដ្ឋាន ឬកន្លែងណាមួយដែលលោកអ្នកពេញចិត្ត។ ភាពស្រស់ស្អាតរបស់វាពិតជាទាក់ទាញប្រកបដោយភាពប្រណិតបំផុត ពិសេសវាប្រើប្រាស់នូវរន្ធដោត HDMI ដែលស្ថិតនៅជើងទម្រររបស់វាដែលពិតជាគ្មានកន្លែងណាទាស់នោះទេ។ អេក្រង់ម៉ូនីទ័រ CH711 ស៊េរីថ្មីនេះនឹងដាក់ឱ្យកម្មង់ទិញបាននៅក្នុងខែមេសា ឆ្នាំ 2017 ។

ការបង្កើតនូវអេក្រង់ម៉ូនីទ័រសម្រាប់អ្នកជំនាញ និងលោកអ្នកដែលចូលចិត្តលេងហ្គេម ពួកគេបានជ្រើសរើសនូវអេក្រង់ម៉ូនីទ័រលេងហ្គេម CFG70 ទំហំ 24 អ៊ីញ និង 27 អ៊ីញដែលប្រើប្រាស់នូវបច្ចេកវិទ្យា Quantum Dot ពីក្រុមហ៊ុន Samsung ដែលធ្វើឱ្យរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក។ អេក្រង់ម៉ូនីទ័រ CFG70 ផ្តល់នូវលក្ខណៈពិសេសៗជាច្រើនសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមដូចជា “Gaming UX” User Interface និងបច្ចេកវិទ្យាមួយចំនួនទៀតដែលពង្រឹងទៅលើគុណភាពរូបភាពភ្លឺច្បាស់នៅក្នុងប្រភេទហ្គេម FPS, RTS, RPG និង AOS ។  

បើទោះបីជាអេក្រង់ម៉ូនីទ័រ CFG70 នេះបានប្រកាសបង្ហាញវត្តមានចាប់តាំងពីចុងឆ្នាំ 2016 មកក្តី វានៅតែទទួលបានការគាំទ្រខ្លាំងនឹងឈានមុខគេនៅក្នុងវិស័យម៉ូនីទ័រអេក្រង់កោង។ វិទ្យាស្ថានលើកកម្ពស់ការអភិវឌ្ឍរចនាម៉ូដនៅក្នុងប្រទេសជប៉ុន (JDP) ថ្មីៗនេះក៏ទើបតែប្រគល់ពានរង្វាន់កិតិ្តយសប្រចាំឆ្នាំ “Good Design Awards” ផងដែរទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលពង្រឹងទៅលើគុណភាពរូបភាពភ្លឺច្បាស់ដូចពិតៗ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ JDP ក៏ទទួលស្គាល់ទៅលើប្រសិទ្ធិភាព និងប្រព័ន្ធដំណើរការខ្លាំងនៃម៉ូនីទ័រអេក្រង់លេងហ្គេម CFG70 ផងដែរ។

ចំនែកអេក្រង់ម៉ូនីទ័រ Quantum Dot CG791 វិញមានកម្រិតភាពកោងត្រឹមតែ 1500R និងកម្រិត Ultra-Wide 21:9 Aspect Ratio ដែលរចនាមកជាមួយនឹងគុណភាពរូបភាពម៉ត់ច្បាស់ និងផ្តល់នូវកែខៃពណ៌តាមចិត្តដែលលោកអ្នកចង់បាននៅក្នុង Settings ។ អេក្រង់ម៉ូនីទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា Picture-By-Picture (PBP) ដែលអ្នកប្រើប្រាស់ជាច្រើនអ្នកអាចធ្វើការទាញយកនូវទិន្នន័យធំៗមកដាក់បង្ហាញនៅលើអេក្រង់ម៉ូនីទ័រនេះបានតាមរយៈការភ្ជាប់ជាមួយនឹងរន្ធ HDMI ឬរន្ធ DP Input Source ជាពិសេសរូបរាងរបស់អេក្រង់ម៉ូនីទ័រនេះដាក់នៅកន្លែងណាក៏ស្រស់ស្អាតដែរ។ អេក្រង់ម៉ូនីទ័រនេះអាចដំណើរការងារបានច្រើនក្នុងពេលតែមួយ និងមានល្បឿនលឿនថែមទៀតផង។

ការប្រើប្រាស់នូវបច្ចេកវិទ្យា Picture-in-Picture (PIP) ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរនូវមាតិកានៅលើអេក្រង់បានដោយបាត់បង់នូវកម្រិតភាពច្បាស់ ឬគុណភាពនៃរូបភាពនោះទេ។ ជាមួយនឹងការរចនារូបរាងដ៏សក្តិសមនេះបានធ្វើឱ្យអេក្រង់ម៉ូនីទ័រនេះផ្តល់នូវអារម្មណ៍ស្រស់ស្រាយជានិច្ចសម្រាប់អ្នកទស្សនា ហើយអេក្រង់ម៉ូនីទ័រនេះលោកអ្នកក៏អាចប្រើប្រាស់ជា Workstation ឬនៅក្នុងបន្ទប់ការិយាល័យផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន