no-alternative title

ការធ្វើតេស្តនៅប្រទេសផ្សេងៗគ្នា បានបញ្ជាក់ថា រថយន្ត Ford Ranger គឺជាជម្រើសរថយន្តទី 1 សម្រាប់អ្នក !

ជាមួយនឹងសកម្មភាពការងារដ៏មមាញឹកប្រចាំថ្ងៃ ដែលតំរូវឲ្យអ្នកត្រូវ បើកបរដឹកទំនិញធ្ងន់ៗ ដើម្បីទៅកាន់គោលដៅក្នុងស្ថានភាពផ្លូវផ្សែងៗគ្នា ដូចជា ចុះទឹក ភក់ ឡើងភ្នំ បើកបរកាត់ភ្យុះភ្លៀង និងអូសសណ្តោងផ្សេងៗ ជាដើម! បានជំរុញឲ្យមនុស្សបច្ចុប្បន្នងាកទៅរករថយន្តប្រភេទ Pick-up ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ដែលជាកត្តាមួយដែលជំរុញឲ្យទីផ្សាររថយន្ត Pick-up កាន់តែមានសន្ទុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិច។

មនុស្សប្រាំមួយនាក់ មកពីប្រទេសចំនួនប្រាំមួយខុសៗគ្នា ដែលត្រូវការរថយន្តដែលមានសមត្ថភាពនិងអាចស៊ូនឹងការលំបាក ដើម្បីជួយសម្រេចភារកិច្ចពិបាកបំផុតរបស់ពួកគេ។ តើរថយន្ត Ford Ranger អាចជួយឱ្យពួកគេជំនះឧបសគ្គទាំងនេះបានទេ? ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ក្រុមការងាររបស់ Ford បានសម្រេចយករថយន្ត Ford Ranger មកធ្វើតេស្តផ្ទាល់ជាមួយនឹងស្ថានភាពប្រចាំថ្ងៃដែលប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិចតែងតែជួបប្រទះ។ ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុង 6 ប្រទេស រួមមានប្រទេសអូស្ត្រាលី ម៉ាឡេស៊ី នូវែលហ្សេឡង់ ថៃ ភីលីពីន និងវៀតណាម ដែលជួបប្រទះជាមួយនឹងឧបសគ្គផ្សេងៗគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ប្រទេសអូស្ត្រាលី : ការសិក្សាស្រាវជ្រាវទៅលើសត្វក្រពើទឹកប្រៃនៃភាគ ខាងជើងប្រទេសអូស្ត្រាលី ដែលតម្រូវឲ្យពួកគេធ្វើដំណើរតាមផ្លូវលំប្រហែល ៩០គម ទៅដងទន្លេ Adelaide ។

2. ប្រទេសម៉ាឡេស៊ី:  ការធ្វើដំណើរទៅកាន់កន្លែងបោះជំរុំ កាត់តាមផ្លូវ Kota Belud ដែលជាមានឧបសគ្គច្រើន ជាងគេនៅតំបន់ភាគខាងលិចនៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

3. ប្រទេសណូវែលហ្សេឡង់: ការសណ្ដោងក្បាល Excavator ពីរោងជាងដោយឆ្លងកាត់ព្រៃភក់មានឧបសគ្គច្រើនដើម្បីទៅកាន់ការដ្ឋានដែលស្ថិតនៅកណ្តាលទីក្រុង Auckland។

4. ប្រទេសថៃ: ការធ្វើដំណើរឡើងភ្នំដោយឆ្លងកាត់ទឹក និងផ្លូវភក់តូចចង្អៀតដែលមានផ្ទៃមិនរាបស្មើ ទៅកាន់ចម្ការដាំកូនឈើនៅលើភ្នំ។

5. ប្រទេសភីលីពីន: ការធ្វើដំណើររហូតដល់ទៅ 6 ម៉ោងនៅក្រោមព្យុះភ្លៀងធំ ដោយមានដឹកថ្នាំសង្កូវនិងឧបករណ៍ពេទ្យមួយចំនួនទៅកាន់តំបន់ដាច់ស្រយាលមួយនៃប្រទេសហ្វីលីពីនដើម្បីព្យាបាលសត្វដែលឈឺដោយសារអាកាសធាតុប្រែប្រួល។

6. ប្រទេសវៀតណាម : ការធ្វើដំណើរ៦ម៉ោងពីទីក្រុង Hanoi ទៅកាន់ភូមិដាច់ស្រយាលមួយនៅលើភ្នំ ដោយមានដឹកឥវ៉ាន់ផ្សេងៗមានដូចជា សៀវភៅ អាហារ និងសំលៀកបំពាក់ដែលសរុបទៅមានទម្ងន់ប្រហែល 1,000kg ឡើងទៅលើភ្នំ។

ឆ្លងកាត់តាមរយៈការធ្វើតេស្តជាមួយនឹងស្ថានភាពផ្លូវ និងឧបសគ្គក្នុងប្រទេស៦ផ្សេងៗគ្នាខាងលើ បានបង្ហាញឲ្យឃើញថា រថយន្ត Ford Ranger គឺជារថយន្ត ដែលពោពេញដោយសមត្ថភាព មានកំលាំងខ្លាំងលើសគេ មានភាពរឹងមាំ សុវត្ថិភាពខ្ពស់ បើកបរបានគ្រប់ស្ថានភាពផ្លូវ មានមុខងារច្រើនយ៉ាង និងមានបច្ចេកវិទ្យាឆ្លាតលើសពីរថយន្ត Pick Up ដទៃ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន