no-alternative title

LG G6 គឺជាការវិវត្តន៍ខ្លួននៃស្មាតហ្វូន LG នៅក្នុងរបកគំហើញនៃឧស្សាហកម្មដ៏ទំនើបអស្ចារ្យមួយ!

ថ្មីៗនេះ លោក Torsten Valeur ដែលជាអ្នករចនាម៉ូដដ៏ល្បីឈ្មោះនៅទូទាំងពិភពលោកបាននិយាយប្រាប់នៅក្នុងបទសម្ភាសន៍មួយថា គាត់មានឱកាសបានមើលឃើញអំពីរូបរាង និងការរចនាម៉ូដរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ហើយគាត់ពិតជាកោតសរសើរនូវស្មាតហ្វូននេះមិនដាច់ពីមាត់នោះទេថា “ការរចនារូបរាងដ៏ស្រស់ស្អាតទាក់ទាញបំផុត ការប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ និងបទពិសោធន៍ថ្មីអស្ចារ្យទៅកាន់អ្នកប្រើប្រាស់គឺជាអ្វីដែលស្មាតហ្វូននេះមាន។

បច្ចុប្បន្ននេះ លោក Torsten Valeur គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន David Lewis Designers ដែលជាក្រុមហ៊ុនល្បីល្បាញធ្លាប់បានឈ្នះពានរង្វាន់ធំៗដូចជា iF Design Awards និង Good Design Awards ផងដែរ។ លោក Valeur បានកោតសរសើរអំពីការរចនាម៉ូដទៅលើរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ដែលមិនត្រឹមតែផ្តោតសំខាន់ទៅលើភាពស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពរឹងម៉ាំថែមទៀត។ នៅក្នុងការបង្ហាញអំពីចំណាប់អារម្មណ៍របស់លោកជាលើកដំបូងនោះទៅកាន់ស្មាតហ្វូន LG G6 លោក Valeur បានបញ្ជាក់ថា គន្លឹះនៃការរចនាមិនមែនផ្តោតតែទៅលើរូបរាងស្រស់ស្អាតនោះទេ ប៉ុន្តែយើងផ្តោតទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បាន ហើយអ្នកប្រើប្រាស់បច្ចុប្បន្ននេះកំពុងតែចង់បាននូវស្មាតហ្វូនដែលមានអេក្រង់ FullVision ហើយវាក៏ជាគំនិតល្អដែរក្នុងការដកចេញនូវអ្វីដែលមិនចាំបាច់មួយចំនួនចោល។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន LG G6 ពិតជាមានការរចនារូបរាងយ៉ាងល្អឥតខ្ចោះ និងគួរឱ្យចង់ប្រើប្រាស់បំផុត។ ជាមួយនឹងការស្រោបគែមដោយលោហៈធាតុបានធ្វើឱ្យស្មាតហ្វូននេះរលើបរលោង និងមានរូបរាងដែលបង្ហាញពីភាពរឹងម៉ាំធន់របស់វា។ ផ្នែកខាងក្រោយវិញគឺរាបស្មើរ ហើយប្រព័ន្ធកាមេរ៉ាគឺរាបស្មើរស៊ីនឹងផ្ទៃខាងក្រោយតែម្តង។ លោក Valeur នៅតែបន្តរបន្ថែមថា ស្មាតហ្វូន LG G6 ពិតជាងាយស្រួលក្នុងការប្រើប្រាស់ត្រឹមតែដៃម្ខាងបានយ៉ាងងាយស្រួល ហើយលោកអ្នកនឹងមានអារម្មណ៍ល្អបំផុតនៅពេលដែលកាន់ក្តាប់ទូរស័ព្ទនេះនៅក្នុងដៃ។

លោក Valeur បន្ថែមថា “ខ្ញុំជឿជាក់ថានៅពេលដែលលោកអ្នកបានកាន់ស្មាតហ្វូននេះនៅក្នុងដៃ ចាប់ផ្តើមការប្រើប្រាស់វា ប៉ះនៅលើកញ្ចក់អេក្រង់របស់វា ឬក៏សម្លឹងមើលទៅកាន់ស្មាតហ្វូននេះ លោកអ្នកពិតជាមានអារម្មណ៍រីករាយ និងចង់យកស្មាតហ្វូននេះទៅតាមខ្លួនជានិច្ច៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន