no-alternative title

ស្មាតហ្វូន LG G6 នឹងបំពាក់នូវប្រព័ន្ធការពារការជ្រាបទឹក (Water Resistance)

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG បានបញ្ចេញនូវវីដេអូខ្លីមួយជាផ្លូវការ ដែលបញ្ជាក់យ៉ាងច្បាស់ថា មុខងារពិសេសមួយក្នុងចំណោមមុខងារពិសេសជាច្រើនសម្រាប់ស្មាតហ្វូន LG G6 គឺស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធការពារការជ្រាបទឹក (Water Resistance) ។ នៅក្នុងវីដេអូនេះមិនបានបញ្ជាក់អំពីអ្វីផ្សេងទៀតនោះទេ ដូចនេះយើងនៅមិនទាន់ដឹងថាតើប្រព័ន្ធការពារការជ្រាបទឹកដែលបំពាក់នៅលើស្មាតហ្វូន LG G6 នេះមានលក្ខណៈពិសេសបែបណានោះ? នៅក្នុងមុខងារនេះ យើងអាចប៉ាន់ស្មានបានថា ស្មាតហ្វូននេះយ៉ាងហោចណាស់ទទួលបាននូវវិញ្ញាប័នបត្រ IPx7 ដែលមានលក្ខណៈដូចគ្នាទៅនឹងប្រព័ន្ធការពារការជ្រាបទឹកដូចទៅនឹងស៊េរី iPhone 7 ដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុន LG បានបង្ហោះនូវវីដេអូមួយដែលមានឈ្មោះថា “G6: Water Resistance” ដំបូងបំផុត ក្រោយមកក៏ផ្លាស់ប្តូរឈ្មោះទៅជា “G6: Pool” ។ តាមរយៈការប្រកាសលើកមុននេះ ក្រុមហ៊ុន LG នឹងប្រកាសបង្ហាញនូវស្មាតហ្វូន LG G6 នៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ MWC 2017 ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅក្នុងខែមីនានៅក្នុងទីផ្សារមួយចំនួនប៉ុណ្ណោះ ប៉ុន្តែ LG G6 នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិចផងដែរមុនខែមេសា។ ក្រៅពីប្រព័ន្ធការពារការជ្រាបទឹក ស្មាតហ្វូន LG G6 នឹងភ្ជាប់ជាមួយលក្ខណៈពិសេសជាច្រើនទៀតគឺអេក្រង់ 5.7 អ៊ីង FullVision ជាមួយនឹងកម្រិតភាពច្បាស់ 1440 x 2880 ភិចសែល ប្រព័ន្ធកាមេរ៉ាភ្លោះ Wide-Angle និងប្រព័ន្ធប្រតិបត្តិការ Android 7 Nougat ភ្ជាប់ជាមួយនឹង LG UX 6.0 ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន LG G6 នេះគឺមានរូបរាងខុសគ្នាទាំងស្រុងពីស្មាតហ្វូន LG G5 ដែលបានបង្ហាញវត្តមានកាលពីឆ្នាំមុនគ្រាន់តែវានៅតែរក្សារូបរាងធ្វើពីលោហៈធាតុដដែល។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB USB Type-C ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងថាមពលថ្មខ្លាំង 3200mAh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន