no-alternative title

ក្រុមហ៊ុន Samsung ត្រៀមទឹកប្រាក់ 1 ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗទាំងអស់

Bixby គឺជាជំនួយការឆ្លាតវៃ AI ថ្មីបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានលក្ខណៈពិសេសប្លែកដែលមានគោលបំណងក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូជាច្រើនរបស់ខ្លួននៅលើទីផ្សារ។ ព័ត៌មានថ្មីចុងក្រោយបំផុតដែលបានដឹងអំពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជាមានមហិច្ឆិតាធំជាងនេះទៀត។

លោក Chosun Biz ដែលជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics នៅសហរដ្ឋអាមេរិច បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះកំពុងតែសម្លឹងរកមើលទិញនូវក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលកំពុងតែធ្វើការនៅលើផ្នែកបច្ចេកវិទ្យាឆ្លាតវៃ AI ។ ដើម្បីសម្រេចនូវមហិច្ឆិតារបស់ខ្លួន ក្រុមហ៊ុន Samsung បានត្រៀមទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារសហរដ្ឋអាមេរិច។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានទិញយកអាជីវកម្មចំនួន 10 ដែលក្នុងនោះមានការទិញយកក្រុមហ៊ុន Viv Labs ដែលជាក្រុមហ៊ុនមួយធ្លាប់បង្កើតនូវកម្មវិធី Siri សម្រាប់ក្រុមហ៊ុន Apple ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ក្រុមហ៊ុន Samsung ទើបតែចំណាយទឹកប្រាក់ 8 ពាន់លានដុល្លារអាមេរិចដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុន Harman International សម្រាប់ផ្តោតទៅលើវិស័យរថយន្តថែមទៀត។ ក្រៅពីការទិញទាំងអស់នេះ ក្រុមហ៊ុន Samsung ក៏នឹងវិនិយោគទុនបន្តទៀតនៅក្នុងវិស័យបច្ចេកវិទ្យា AI ។

យើងនឹងរង់ចាំមើលជាបន្តរទៀតថា តើទីបំផុតក្រុមហ៊ុន Samsung អាចនឹងក្លាយជាក្រុមហ៊ុនដឹកនាំគេនៅក្នុងវិស័យផ្នែក Mobile Software ដែរឬទេ? លោក Chosun Biz បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Samsung ក៏បាត់បង់នូវឱកាសខកខានម្តងរួចមកហើយក្នុងការទិញយក Android OS នៅក្នុងឆ្នាំ 2005 ដែលពេលនេះ វាមានឥទ្ធិពលខ្លាំងបំផុតនៅលើទីផ្សារ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន