no-alternative title

ក្រុមហ៊ុន LG Display នឹងចាប់ផ្តើមដឹកជញ្ជូនបន្ទះអេក្រង់ LCD Panels ទៅកាន់ក្រុមហ៊ុន Samsung នៅខែកក្កដាឆ្នាំនេះ

បន្ទាប់ពីក្រុមហ៊ុន Foxconn បានទិញយកក្រុមហ៊ុន Sharp ដែលជាក្រុមហ៊ុនផលិតនូវបន្ទះអេក្រង់ដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Samsung ថា ក្រុមហ៊ុនរបស់ខ្លួន នឹងបញ្ឈប់នូវការចែកចាយនូវបន្ទះអេក្រង់ LCD របស់ខ្លួនតទៅទៀតហើយ ដោយក្រុមហ៊ុន Sharp កំពុងតែផ្តោតទៅលើការបង្កើតនូវទូរទស្សន៍ Sharp Aquos TVs ស៊េរីថ្មីខ្លួនឯងវិញ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានងាកទៅរកដៃគូប្រកួតប្រជែងធំរបស់ខ្លួនក្រុមហ៊ុន LG Display ហើយក្រុមហ៊ុនទាំងពីរនេះក៏បានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងមួយផងដែរនោះគឺ ក្រុមហ៊ុន LG នឹងចាប់ផ្តើមដឹកជញ្ជូននូវបន្ទះអេក្រង់ LCD Panels ទៅកាន់ក្រុមហ៊ុន Samsung នៅក្នុងខែកក្កដាខាងមុខនេះ។ ព័ត៌មានទាំងអស់នេះ ជាការបញ្ជាក់របស់លោកនាយកប្រតិបត្តិ Han Sang-beom នៃក្រុមហ៊ុន LG Display ។

រូបភាពពាណិជ្ជកម្ម
no-alternative title

វាគឺជាលើកទី 1 ហើយដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ប្រើប្រាស់នូវបន្ទះអេក្រង់ ដែលផលិតដោយរោងចក្រផ្សេងនោះ។ ក្រុមហ៊ុន Samsung ក៏បានបង្កើតនូវបន្ទះ អេក្រង់ផ្ទាល់ខ្លួនផងដែរ គ្រាន់តែនៅខណៈពេលនេះក្រុមហ៊ុនកំពុងតែផ្តោតទៅលើបច្ចេកវិទ្យាថ្មី QLED ។ គួរបញ្ជាក់ផងដែរថា ការកែប្រែទៅលើរោងចក្រនៃក្រុមហ៊ុន Sharp បានធ្វើឱ្យក្រុមហ៊ុននេះ ត្រូវកាត់ផ្តាច់នូវការផ្គត់ផ្គង់ទាំងស្រុងសម្រាប់ក្រុមហ៊ុន Samsung ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន