no-alternative title

រូបភាពថ្មីរបស់ថេប្លេត Samsung Galaxy Tab S3 បង្ហាញថា នឹងប្រើប្រាស់ជាមួយនឹងក្តារចុចម៉ាញេទិច

ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ស៊េរីថ្មី និង Samsung Galaxy S8+ វត្តមានរបស់ថេប្លេត Samsung Galaxy Tab S3 ក៏នឹងចាប់ផ្តើមបង្ហាញវត្តមាននាពេលឆាប់ៗនេះខាងមុខដែរ។ ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S នឹងមិនទាន់ប្រកាសបង្ហាញវត្តមាននោះទេនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅក្នុងទីក្រុងបាសេឡូណា។ ក្រុមហ៊ុន Samsung បានផ្ញើរនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 26 ខែកុម្ភៈជាមួយនឹងការបង្ហាញនូវវត្តមានរបស់ថេប្លេតស៊េរីថ្មី Galaxy Tab S3 ដែលមានលក្ខណៈពិសេសថ្មីៗគួរឱ្យចាប់អារម្មណ៍ខ្លាំងដែរ។ នៅដើមសប្តាហ៍នេះ រូបភាព Renders ថ្មីមួយបានបង្ហាញនូវថេប្លេត Galaxy Tab S3 ដែលប្រើប្រាស់នូវក្តារចុចម៉ាញ៉េទិច (Keyboard Magnetic) ប្រភេទ QWERTY ដែលអាចដកចេញបានយ៉ាងងាយស្រួលនេះបើតាមការបញ្ជាក់របស់គណនី Evan Blass ។ នៅលើថេប្លេតនេះគេសង្កេតឃើញថានឹងប្រើប្រាស់ភ្ជាប់ជាមួយនឹងប៊ិក S Pen ថែមទៀតផង។

ថេប្លេត Samsung Galaxy Tab S3 នឹងមានអេក្រង់ទំហំ 9.6 អ៊ីងប្រភេទ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1536 x 2048 ភិចសែល។ លើសពីនេះទៀត ថេប្លេតនេះនឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 820 ដែលមាន CPU Quad-Core ក្រាហ្វិកកាតប្រភេទ Adreno 530 GPU រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/128GB កាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលដែលងាយស្រួលក្នុងការថតរូប Selfies និងវីដេអូខល។ ថេប្លេតនេះនឹងមាន 2 ជម្រើសសម្រាប់ធ្វើការជ្រើសរើសគឺប្រើប្រាស់ប្រព័ន្ធ Wi-Fi និង 4G LTE Connectivity ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន