no-alternative title

ក្រុមហ៊ុន UPS ទទួលជោគជ័យក្នុងការតេស្តសាកល្បងចែកចាយនូវកញ្ចប់ឥវ៉ាន់ជាមួយនឹងយន្តហោះ Drone

លោក Jeff Bezos ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Amazon បានទម្លាយឱ្យដឹងនៅចុងឆ្នាំ 2013 នៅក្នុងកម្មវិធី 60 Minutes ថា ក្រុមហ៊ុនរបស់គាត់កំពុងតែអភិវឌ្ឍយ៉ាងសកម្មទៅលើការចែកចាយតាមរយៈយន្តហោះដែលគ្មានមនុស្សបើក (Drone) ។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន UPS បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងដោះស្រាយទៅលើបញ្ហានេះផងដែរ។ នៅក្នុងរយៈពេលជាង 3 ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានបោះជំហានយ៉ាងខ្លាំងនៅក្នុងទីផ្សារបច្ចេកវិទ្យាថ្មីនេះដែលក្រុមហ៊ុន Amazon បានបង្កើតនូវយន្តហោះ Prime Air Drone សម្រាប់ចែកចាយទំនិញដែលបានដាក់ឱ្យដំណើរការជាច្រើនខែកន្លងមកហើយ។ ពេលនេះ យើងអាចនិយាយបានថា ដំណោះស្រាយនៃការចែកចាយទំនិញតាមរយៈយន្តហោះ Drone ពិតជាទទួលបានជោគជ័យហើយ។

ក្រោមការសហការគ្នាជាមួយនឹងក្រុមហ៊ុន Workhorse Group ដែលផ្តោតទៅលើការអភិវឌ្ឍនូវរថយន្តប្រើប្រាស់អគ្គីសនី និងយន្តហោះ Drone ក្រុមហ៊ុន UPS បានបញ្ជាក់ថា ក្រុមហ៊ុនបានប្រើប្រាស់នូវរថយន្ត Workhorse HorseFly UAV ដើម្បីតេស្តទៅលើការប្រើប្រាស់យន្តហោះ Drone ក្នុងការចែកចាយទំនិញ ខណៈពេលដែលអ្នកបើករថយន្ត UPS នេះបន្តរដំណើរតាមផ្លូវដើម្បីចែកចាយនូវទំនិញរបស់ពួកគេតាមរយៈ Drone ដែលចេញពីរថយន្តនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យន្តហោះ Drone នេះស្ថិតនៅលើដំបូលនៃរថយន្តដែលលោកអ្នកអាចភ្ជាប់ឥវ៉ាន់ជាមួយនឹងយន្តហោះ Drone នេះជាមុនសិនមុននឹងចាប់ផ្តើមការដឹកជញ្ជូន។ យន្តហោះ Drone នេះអាចហោះហើរបាននៅក្នុងរយៈពេល 30 នាទីនៅក្នុងល្បឿន 45 ម៉ាយ៍ក្នុងមួយម៉ោងនិងអាចទ្រទ្រង់នូវទំនិញទម្ងន់ដល់ទៅ 10 ផោនហើយវាអាចធ្វើការសាកបញ្ចូលថ្មបានដោយខ្លួនឯងនៅពេលដែលស្ថិតនៅលើដំបូលរបស់រថយន្ត UPS នេះ។ នៅក្នុងការសាកល្បងនេះ យន្តហោះ Drone នេះអាចធ្វើការដឹកទំនិញទៅកាន់គោលដៅបានតាមរយៈការកំណត់របស់អ្នកបើកបររថយន្ត UPS នៅលើកម្មវិធីរបស់វា។ បញ្ហាតិចតួចដែលគួរឱ្យព្រួយបារម្ភផងដែរនោះគឺថា យន្តហោះ Drone នេះនៅមិនទាន់ដំណើរបានល្អឥតខ្ចោះនៅឡើយទេដូចជាពាក់ព័ន្ធជាមួយនឹងត្រីវិស័យ និងការចាប់ផ្តើមហោះហើរ ពិសេសវាអាចនឹងហោះបុកនៅត្រង់កន្លែងចុះចតនៅលើដំបូលនៃរថយន្ត UPS ដែលកំពុងតែបិទដោយគម្របនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន