no-alternative title

អ្នករចនាម៉ូដដ៏ល្បីល្បាញ បានកោតសរសើរទៅលើស្មាតហ្វូនស៊េរីថ្មី LG G6 ពិតជាមានភាពទាក់ទាញ និងអស្ចារ្យជាទីបំផុត

លោក Torsten Valeur ដែលជាអ្នករចនាម៉ូដដ៏ល្បីល្បាញនៅក្នុងពិភពលោកបានកោតសរសើរខ្លាំងទៅលើការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ដែលមើលទៅពិតជាមានភាពទាក់ទាញ និងអស្ចារ្យជាទីបំផុត។ លោក Valeur បានបញ្ជាក់ថា “ការរចនារូបរាងដ៏ស្រស់ស្អាតទាក់ទាញបំផុត ការប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ និងបទពិសោធន៍ថ្មីអស្ចារ្យទៅកាន់អ្នកប្រើប្រាស់គឺជាអ្វីដែលស្មាតហ្វូននេះមាន។ជឿជាក់ថានៅពេលដែលលោកអ្នកបានកាន់ស្មាតហ្វូននេះនៅក្នុងដៃ ចាប់ផ្តើមការប្រើប្រាស់វា ប៉ះនៅលើកញ្ចក់អេក្រង់របស់វា ឬក៏សម្លឹងមើលទៅកាន់ស្មាតហ្វូននេះ លោកអ្នកពិតជាមានអារម្មណ៍រីករាយ និងចង់យកស្មាតហ្វូននេះទៅតាមខ្លួនជានិច្ច។

ការវិវត្តន៍នៃការប្រើប្រាស់អេក្រង់ Full Vision ជាមួយនឹងជ្រុងគែមកោងពិតជាទាក់ភ្នែកអ្នកប្រើប្រាស់ជាទីបំផុត។ លោកបានសរសើរមិនដាច់ពីមាត់អំពីការផ្លាស់ប្តូរនៃការរចនារូបរាងថ្មី ការស្រោបដោយលោហធាតុដ៏រលើបរលោង ការប្រើប្រាស់នូវកាមេរ៉ាដែលមានរាបស្មើរជាមួយនឹងផ្ទៃខាងក្រោយ និងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ លោក Valeur គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន David Lewis Designers ដែលបានឈ្នះពានរង្វាន់ជាច្រើនផ្នែករចនាម៉ូដ ដូចនេះគាត់ពិតជាដឹងច្បាស់អំពីរឿងនេះ។ ខាងក្រោមនេះគឺជាបទសម្ភាសន៍របស់លោក Valeur សូមទស្សនាវីដេអូខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មី LG G6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅទីក្រុងបាសេឡូណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន