no-alternative title

ស្មាតហ្វូន LG G6 នឹងធ្វើការផ្សាយបន្តផ្ទាល់! លោកអ្នកអាចទស្សនាបានតាមរយះ Link នឹងម៉ោងដូចខាក្រោមនេះ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតនូវស្មាតហ្វូនជាច្រើនចូលចិត្តបង្កើតនូវទម្លាប់មួយក្នុងការផ្សាយបន្តផ្ទាល់នូវការប្រកាសបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីរបស់ពួកគេ ទៅកាន់ពិភពលោកទាំងមូលឱ្យបានដឹង។ ដូចនេះ វាហាក់ដូចជាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងធ្វើការផ្សាយបន្តផ្ទាល់នៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន LG G6 នៅចុងសប្តាហ៍នេះ។ ដូចអ្វីដែលបានបញ្ជាក់កាលពីលើកមុននេះ ស្មាតហ្វូន LG G6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែកុម្ភៈ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 នៅក្នុងទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញ។

ដើម្បីអាចធ្វើការទស្សនានៅការផ្សាយផ្ទាល់របស់ស្មាតហ្វូនស៊េរីថ្មី LG G6 បានអ្វីដែលលោកអ្នកត្រូវការនៅលើ Browser របស់អ្នកគឺតំណរនៅលើ YouTube មួយនេះ  www.youtube.com/watch?v=aoPrW_bbSK8 ដែលនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅវេលាម៉ោង 12 p.m ដែលមានន័យថាប្រសិនបើលោកអ្នករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិច លោកអ្នកប្រហែលជាត្រូវក្រោកលឿនបន្តិចដើម្បីអាចមើលការផ្សាយផ្ទាល់នេះបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះជាតារាងនៃពេលវេលាដែលលោកអ្នកអាចធ្វើការទស្សនា៖

6 a.m. ET (Eastern Time) 

5 a.m. CT (Central Time) 

4 a.m. MT (Mountain Time)

3 a.m. PT (Pacific Time)

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ វាមានការបែកធ្លាយនូវលក្ខណៈសម្បត្តិ និងរូបរាង Renders ជាច្រើនរបស់ស្មាតហ្វូន LG G6 ។ ស្មាតហ្វូននេះត្រូវបានគេដឹងថានឹងប្រើប្រាស់នូវទំហំអេក្រង់ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440 x 2880 ភិចសែលហើយវាមានគែមកោងថែមទៀត។ LG G6 នឹងប្រើប្រាស់នូវមុខងារមិនជ្រាបទឹក ការពង្រឹងទៅលើកាមេរ៉ាមុខ និងកាមេរ៉ាខាងក្រោយ បន្ទះឈីប Snapdragon 821 ថាមពលថ្មកម្លាំង 3200mAh និងប្រព័ន្ធប្រតិបត្តិការ Android Nougat ដែលដំណើរការជាមួយនឹង LG UX 6.0 ថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះគ្រោងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងទីផ្សារជាច្រើនទៀតនៅក្នុងខែមីនា ហើយគ្រោងនឹងដាក់លក់នៅទីផ្សារអាមេរិចមុនខែមេសាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន