no-alternative title

Xiaomi Mi Mix 2 នឹងមានផ្ទៃអេក្រង់បង្ហាញរូបភាពកាន់តែធំរហូតដល់ទៅ 93%!

កាលពីឆ្នាំ 2016 យើងឃើញថាមានស្មាតហ្វូនស៊េរីថ្មីៗ និងទំនើបៗជាច្រើនស៊េរីបានចេញខ្លួនបង្អួតរាងប្រគូតប្រជែងគ្នាលើទីផ្សារ។ ក៏ប៉ុន្តែស្មាតហ្វូនដែលទាក់ទាញក្រសែភ្នែកអ្នកប្រើប្រាស់ និងបង្កឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងក្លាបំផុត ក្នុងចំនោមស្មាតហ្វូនទាំងនោះគឺ Xiaomi Mi Mix ដែលជាស្មាតហ្វូនដំបូងបំផុតលើលោកដែលមានផ្ទៃកញ្ចក់អេក្រង់បង្ហាញស្ទើរពេញអេក្រង់ទាំងមូលតែម្តងគឺមានកម្រិត 91.3% នៃផ្ទៃអេក្រង់សរុប។ ហើយថ្មីៗនេះមានព័ត៌មានចចាមអារាមបានបង្ហើបថា ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានត្រៀមបញ្ចេញជំនាន់ទីពីរនៃស្មាតហ្វូនអេក្រង់យក្សមួយនេះក្នុងពេលឆាប់ៗនេះ។ 

ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតសម្រាប់ព័ត៌មានដែលបានបែកធ្លាយនេះគឺថា Xiaomi នឹងបង្កើនទំហំផ្ទៃបង្ហាញរូបភាពនៅលើ Mi Mix 2 ឲ្យកាន់តែធំជាងជំនាន់មុនគឺឡើងរហូតដល់ទៅ 93% និងមានគែមអេក្រង់កាន់តែរួមតូចស្តើងជាងមុខទៀតផង( bezels less)។ គេមិនទាន់ដឹងថាតើ Xiaomi នឹងកែប្រែបន្ថែមលើចំនុចអ្វីខ្លះទៀតទេក្រៅតែពីការពង្រីកទំហំផ្ទៃអេក្រង់បង្ហាញនៅលើ Mi Mix 2 ដូច្នេះមានតែរងចាំការប្រកាសចេញជាផ្លូវការណ៍នៅថ្ងៃខែណាមួយក្នុងឆ្នាំ 2017 នេះតែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងសង្កេតឃើញថាក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនអ្នកផលិតទូរស័ព្ទស្មាតហ្វូនល្បីៗក្នុងពិភពលោកបានខិតខំប្រឹងប្រែធ្វើការវិវត្តន៍កែប្រែពង្រីកទំហំអេក្រង់នៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែធំតាមដែលអាចធ្វើទៅបានដើម្បីប្រគូតដណ្តើមទីផ្សារនៃអ្នកប្រើប្រាស់ក្នុងនោះក្រុមហ៊ុន Apple បានពង្រីកទំហំកញ្ចក់អេក្រង់លើ iPhone រហូតដល់ទៅ 5.5 អ៊ីងនៅលើ iPhone Plus Series ហើយថ្មីៗនេះ LG ក៏បានប្រកាសចេញកំពូលស្មាតហ្វូន LG G6 ដែលមានកញ្ចក់អេក្រង់ប្រភេទ FullVision Display ជាមួយកម្រិត aspect ratio 18:9 ហើយក្រុមហ៊ុន Samsung ក៏ត្រូវបានលេចលឺព័ត៌មានដែរថានឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S8+ ដែលបានកញ្ចក់អេក្រង់ធំរហូតដល់ទៅ 6.2 អ៊ីងក្នុងពេលឆាប់ៗនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន