no-alternative title

កុំព្យូទ័រយួរដៃ Lap Dock ថ្មី សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន HP Elite x3 ត្រូវបានបង្ហាញខ្លួននៅព្រឹត្តិការណ៍តាំងពិពរណ៍ MWC

ដូចអ្វីដែលយើងធ្លាប់បានប្រាប់លោកអ្នកកាលពីពេលមុននេះ ស្មាតហ្វូន ដែលមានសមត្ថភាពខ្លាំងដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile នោះគឺស្មាតហ្វូន HP Elite 3 ដែលអាចនឹងជំនួសដោយម៉ូដែលស៊េរីថ្មីនាពេលឆាប់ៗនេះ។ នៅក្នងព្រឹត្តិការណ៍តាំងពិពរណ៍ MWC ស្មាតហ្វូនស៊េរីថ្មីដែលបានបង្ហាញខ្លួននេះមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន HP Elite 3 គ្រាន់តែស្មាតហ្វូននេះ មានស៊ុមព័ទ្ធជុំវិញអេក្រង់ស្តើងជាងមុន ហើយកាមេរ៉ាផ្នែកខាងមុខរបស់ស្មាតហ្វូននេះ បានផ្លាស់ទីទៅកាន់ផ្នែកម្ខាងទៀត។ ស្មាតហ្វូននេះ មិនប្រើប្រាស់នូវ Speaker នៅខាងក្រោមដូចមុនទៀតនោះទេ។

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នេះ ក៏មានការបង្ហាញនូវកុំព្យូទ័រយូរដៃ Lap Dock ថ្មីសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Elite x3 ឬ Elite x4 ។ ជាមួយនឹងកុំព្យូទ័រ Lap Dock ស្មាតហ្វូន HP Elite x3 អាចបញ្ជាទៅលើកុំព្យូទ័រយួរដៃនេះបាន។ កុំព្យូទ័រ Lap Dock នេះមានអេក្រង់ទំហំធំដល់ទៅ 13 អ៊ីងទៅ 14 អ៊ីងដែលមានការកែប្រែពីកុំព្យូទ័រ 12.5 អ៊ីងសម្រាប់ម៉ូដែលនាពេលបច្ចុប្បន្ន។ កុំព្យូទ័រយួរដៃនេះ មានរន្ធដោត USB-Type C និងរន្ធដោត USB-A Ports ផងដែរ។ កុំព្យូទ័រ Lap Dock ស៊េរីថ្មីនេះនឹងមានតម្លៃថោកជាងឧបករណ៍ដែលកំពុងតែដាក់លក់នៅក្នុងពេលបច្ចុប្បន្ន។ ហេតុផលនៃការទម្លាក់តម្លៃនោះគឺដោយសារតែកុំព្យូទ័រយួរដៃថ្មីនេះមិនភ្ជាប់ជាមួយនឹងអេក្រង់ Touchscreen នោះទេ។ ខណៈពេលដែលវានៅមិនទាន់មានព័ត៌មាននៃការបង្ហាញខ្លួនរបស់ HP Elite X3 ជាមួយនឹងកុំព្យូទ័រ Lap Dock ស៊េរីថ្មីនៅឡើយទេ គេរំពឹងថាឧបករណ៍ទាំង 2 នេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ វត្តមានរបស់ឧបករណ៍ទាំងពីរនេះនៅក្នុងព្រឹត្តិការណ៍ MWC ហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថាវាអាចនឹងដាក់លក់នៅពាក់កណ្តាលឆ្នាំនេះហើយ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន