no-alternative title

ស្មាតហ្វូន Galaxy S8 និង S8 Plus អាចដំណើរការបានគ្រប់ប្រព័ន្ធទូរស័ព្ទចល័តទាំងអស់នៅសហរដ្ឋនៅអាមេរិច

Samsung Galaxy S8 និងGalaxy S8 Plus កំពុងតែក្លាយជាស្មាតហ្វូន 2 ស៊េរីម៉ូដែល ទទួលការចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ឆ្នាំនេះ។ ស្មាតហ្វូនស៊េរីថ្មីទាំង 2 ម៉ូដែលនេះក៏ត្រូវបាន FCC ទម្លាយនូវព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់លោកអ្នកដែរ។ FCC ទម្លាយថា លេខកូដរបស់ស្មាតហ្វូន Galaxy S8 គឺ SM-G950U ចំនែកលេខកូដរបស់ស្មាតហ្វូន Galaxy S8 Plus គឺ SM-G955U ។ តួអក្សរ U មានន័យថាស្មាតហ្វូនទាំងពីរនេះ ជាប្រភេទ Unlocked ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus នឹងទ្រទ្រង់នូវប្រព័ន្ធ GSM, CDMA និង LTE Bands ដែលមានន័យថាស្មាតហ្វូននេះ អាចដំណើរការបាននៅគ្រប់ក្រុមហ៊ុនចែកចាយនៅអាមេរិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់ស្មាតហ្វូន Galaxy S8 សារព័ត៌មាន The Korean Economic Daily រាយការណ៍ថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នឹងបំពាក់ប្រព័ន្ធស្កែនមុខ (Facial Recognition) ជាមួយនឹងប្រព័ន្ធស្កែនប្រស្រីភ្នែក (Iris Scanner) ថែមទៀត។ ការបំពាក់នូវប្រព័ន្ធទាំង 2 នេះ ដោយសារតែក្រុមហ៊ុន Samsung ចង់ពង្រឹងទៅលើល្បឿន និងការផ្ទៀងផ្ទាត់កាន់តែត្រឹមត្រូវទៅលើផ្នែក Biometric Authentication ។ បច្ចេកវិទ្យាស្កែនមុខ (Facial Recognition) ពិតជាលឿន និងអាចធ្វើការដោះសោរស្មាតហ្វូនតិចជាង 0.01 វិនាទី។

 

ស្មាតហ្វូន Galaxy S8 និង S8 Plus នឹងប្រកាសបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ លោកអ្នកប្រហែលជា បានឃើញរួចមកហើយនូវរូបភាពបែកធ្លាយជាច្រើនរួមទាំងវីដេអូមួយចំនួនផងដែរ របស់ស្មាតហ្វូនទាំងពីរស៊េរីនេះ។ ពេលនេះ ស្មាតហ្វូនទាំងពីរនេះ ពិតជាធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនទៀតហើយ។

 

ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus នឹងមានអេក្រង់គែមកោង ស៊ុមព័ទ្ធអេក្រង់កាន់តែតូច ហើយភ្ជាប់ជាមួយជំនួយការឌីជីថលឆ្លាតវៃ Bixby ទៀត។ ប៉ុន្តែតម្លៃរបស់វាគឺថ្លៃជាងស្មាតហ្វូនជំនាន់មុន។ តាមរបាយការណ៍មួយចំនួនបញ្ជាក់ថា តម្លៃលក់របស់ Galaxy S8 គឺ 799 អ៊ឺរ៉ូ ចំនែក Galaxy S8 Plus គឺ 899 អ៊ឺរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន