no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ប្រហែលជាបិទដំណើរការនៃប្រព័ន្ធស្កែនក្រយ៉ៅដៃនៅលើទូរស័ព្ទរបស់ខ្លួននៅសហរដ្ឋអាមេរិច

បញ្ហាដែលកើតឡើងនៅលើប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Reader) បានក្លាយជាបញ្ហាធំមួយនៅក្នុងបញ្ហាជាច្រើនដែលធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមហ៊ុន Sony មានការខកចិត្តខ្លាំង។ ប្រសិនបើលោកអ្នកទើបតែបានដឹងអំពីរឿងនេះ នៅពេលនេះទេនោះ យើងអាចបញ្ហាក់បានថា បញ្ហារបស់វា បានកើតឡើងនៅលើត្រកូលស្មាតហ្វូន Xperia Z5 និងស្មាតហ្វូនមួយចំនួនទៀត ដែលប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ ដែលបង្កប់នៅពីក្រោមប៊ូតុង Power ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនទាំងអស់នេះប្រហែលជាត្រូវបិទចោលនូវមុខងារស្កែនក្រយ៉ៅដៃនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិច។

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី XZ Premium និង XZs ក៏ស្ថិតនៅក្នុងក្រុមដូចគ្នានេះដែរ ហើយវាត្រូវបានគេដឹងថា នឹងលុបចេញនូវប្រព័ន្ធសុវត្ថិភាពនេះ នៅក្នុងទីផ្សារនៃសហរដ្ឋអាមេរិចផងដែរ។ នៅពេលដែលមានការសាកសួរអំពីបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុននេះ បានសរសេរបញ្ជាក់ថា ការបិទនូវមុខងារនេះដោយសារតែកង្វះខាតនៃការចាប់អារម្មណ៍ក្នុងការប្រើប្រាស់នូវមុខងារនេះ អាស្រ័យទៅតាមតំបន់។ វាមានកត្តាជាច្រើនពីខាងក្រៅ និងខាងក្នុងដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Sony សម្រេចចិត្តក្នុងការបិទនូវមុខងារស្កែនក្រយ៉ៅដៃ Fingerprint នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Sony ហាក់ដូចជាមានទំនាក់ទំនងមិនសូវល្អជាមួយនឹងក្រុមហ៊ុនចែកចាយធំៗនៅសហរដ្ឋអាមេរិច។ នៅក្នុងនេះវាមានការផ្លាស់ប្តូរយឺតនៅក្នុងដំណើរការនៃការបញ្ចេញស្មាតហ្វូនម៉ូដែលថ្មី ហើយក្រុមហ៊ុនក៏បើកឱ្យមានការលក់ស៊ីម SIM សម្រាប់ទូរស័ព្ទនេះដែលជាបញ្ហាសម្រាប់ក្រុមហ៊ុន និងអ្នកចែកចាយ។ 

នៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ កុងត្រាជាច្រើន ដែលធ្លាប់បានចុះហត្ថលេខាកាលពីពេលមុននោះ ហាក់ដូចជាមានការប្រឆាំងពីក្រុមហ៊ុនចែកចាយជាច្រើនវិញ។ ហេតុផលមួយទៀតនៅក្នុងរឿងនេះនោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony គឺស្ថិតនៅក្រោមការសន្យា ដែលមិនដាក់លក់នូវស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្នុងទឹកដីសហរដ្ឋអាមេរិច ពីព្រោះ ក្រុមហ៊ុនបានផ្តល់នូវស្មាតហ្វូន ដែលអាចប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនេះ បានសម្រាប់ក្រុមហ៊ុនចែកចាយផ្តាច់មុខរបស់ខ្លួនតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន