no-alternative title

របាយការណ៍ចុងក្រោយ: បានបញ្ជាក់ថា Samsung Galaxy S8 អាចធ្វើការបញ្ជាទិញបានដោយចាប់ផ្តើមពីថ្ងៃទី 10 មេសា 2017

ព័ត៌មានចុងក្រោយបំផុតបានចុះផ្សាយឲ្យដឹងថា “Samsung Galaxy S8 និង S8+ នឹងធ្វើការប្រកាសចេញនៅថ្ងៃទី 29 ខែមិនា ហើយការប្រកាសចេញលក់គឺនឹងធ្វើឡើងនៅថ្ងៃទី 21 ខែមេសា 2017”។ រួចបើយោងទៅលើព័ត៌មានលេចលឺចេញពីប្រទេសកូរ៉េខាងត្បូងឯណោះវិញ បានបញ្ជាក់ថា “Samsung នឹងដាក់ឲ្យធ្វើការបញ្ជាទិញស្មាតហ្វូនជំនាន់ថ្មីទាំងពីរស៊េរីនេះ នៅថ្ងៃទី 10 ខែមេសា 2017”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung បានធ្វើការពន្យាពេលក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដោយមានព័ត៌មានចចាមអារាមមួយចំនួនបានចុះផ្សាយការថា ការពន្យាពេញប្រកាសចេញ Galaxy S8/S8+ ក៏ដោយសារតែ Samsung រងចាំការប្រកាសចេញជាផ្លូវការណ៍នៃបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 835 ដើម្បីបានប្រើប្រាស់បន្ទះឈីបនេះ នៅលើស្មាតហ្វូនរបស់ខ្លួន និងមួយទៀតក្រុមហ៊ុនទទួលបានបទពិសោធន៍ដ៏ជូរចត់ជាមួយ Galaxy Note 7 ដែលមានបញ្ហាផ្ទុះថ្មដូចនេះ Samsung ត្រូវធ្វើឲ្យប្រាកដថាជំនាន់ Galaxy S8 ត្រូវតែមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុតមុននឹងបញ្ចេញទៅដល់ដៃរបស់អតិថិជនរបស់ខ្លួនប្រើប្រាស់។ 

 

ទន្ធឹមនេះក៏មានរបាយការណ៍ចុងក្រោយមួយទៀតបានធ្វើការចុះផ្សាយពីគុណសម្បត្តិមួយចំនួននៃស្មាតហ្វូនត្រកូល “S” ចុងក្រោយនេះផងដែរ។ ដោយក្នុងរបាយការណ៍ចុងក្រោយនេះបានឲ្យដឹងថា “Galaxy S8 បំពាក់ដោយកញ្ចក់អេក្រង់ Super AMOLED ទំហំ 5.8 អ៊ីងជាមួយកម្រិតបង្ហាញ 1440 x 2560 ភិចសែល, កាមេរ៉ាថតរូបមុខក្រោយទំហំ 12MP/8MP, មានថ្មកំលាំង 3,000mAh និងមានរ៉េមទំហំ 4GB ជាមួយទំហំផ្ទុក 64GB។ ហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិកពួកវានឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 835 ដែលមានស៊ីភីយូ octa-core និងប្រើក្រាហ្វិក Adreno 540។ 

 

ចំពោះម៉ូដែល Galaxy S8+ វិញគឺមានគុណសម្បត្តិដូចគ្នាទៅនឹង Galaxy S8 ដែរ ប៉ុន្តែខុសត្រង់ S8+ មានទំហំអេក្រង់ធំរហូតដល់ទៅ 6.2 អ៊ីង និងថ្មធំកំលាំង 3.500mAh។ ប្រភពដដែលនេះបន្ថែមទៀតថា “បងប្អូនរួមជំនាន់ទាំងពីរនេះនៅមានប្រើប្រាស់រន្ធដោត USB-C, រន្ធដោតកាស 3.5mm Jack, ប្រព័ន្ធការពារជ្រាបទឹក និងធូលី “IP68 Certificate”, ប្រព័ន្ធដោះសោរទូរស័ព្ទដោយប្រើក្រយ៉ៅម្រាមដៃ “Fingerprint Sensor” និងដោយប្រស្រីភ្នែក “iris scanner” ថែមទៀតផង”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន