no-alternative title

សា្មតហ្វូន Xiaomi Redmi Note 4 ជំនាន់ថ្មីបំពាក់រ៉េមទំហំ 4GB ដាក់លក់នៅថ្ងៃនេះ!

ក្រុមហ៊ុន Xiaomi បានលក់ស្មាតហ្វូនត្រកូល Redmi ជាច្រើនស៊េរីនៅក្នុងតម្លៃសមរម្យ ដែលអាចប្រកួតប្រជែងជាមួយនឹងដៃគូជាច្រើនរបស់ខ្លួន ហើយក្រុមហ៊ុនក៏ទទួលជោគជ័យខ្លាំងទៅលើស្មាតហ្វូន Redmi Note 4 ស៊េរីចុងក្រោយបំផុតរបស់ខ្លួនផងដែរ។ រហូតមកទល់ថ្ងៃនេះ ស្មាតហ្វូន Redmi Note 4 បំពាក់រ៉េមទំហំ 3GB ទទួលការទិញច្រើននៅលើអនឡាញ ប៉ុន្តែនៅថ្ងៃស្អែកនេះ ក្រុមហ៊ុន Xiaomi បានដាក់លក់ស្មាតហ្វូន Exclusive Version នេះ ជាមួយរ៉េមក្នុងម៉ាស៊ីនទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB នៅលើហាងអនឡាញជាច្រើន។

ក្រៅពីការបន្ថែមទៅលើម៉េមូរី ស្មាតហ្វូនជំនាន់ Exclusive Version នេះ មានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Redmi Note 4 ។ វាមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD និងបំពាក់បន្ទះឈីប Helio X20 CPU ល្បឿន 2.1GHz ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13 MP ចំនែកកាមេរ៉ាខាងមុខទំហំ 5MP ។ ពិសេសជាងនេះទៀត វាមានថាមពលថ្មទំហំ 4100mAh និងស៊ីមកាតពីរថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូនជំនាន់ថ្មីនេះ ដាក់លក់ជាផ្លូវការនៅថ្ងៃនេះ នៅម៉ោង 10:00 CST នៅក្នុងតម្លៃ 1,399 យ័ន ឬប្រហែលជា 200 ដុល្លារនៅ JD.com, Xiaomi Mall និង Lynx ។ វាមានពីរពណ៌សម្រាប់ជ្រើសរើសប៉ុណ្ណោះគឺពណ៌ខៀវ (Faint Blue) និងពណ៌ខ្មៅភ្លឺ (Bright Black)  វានៅមិនទាន់មានព័ត៌មានបន្ថែមទៀតនោះទេអំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូនជំនាន់ថ្មីនេះទូទាំងពិភពលោកនោះ ប៉ុន្តែរឿងនេះ ប្រហែលជាមិនអាចកើតឡើងទេដោយសារតែស្មាតហ្វូន Redmi Note 4 នេះលក់ផ្តាច់មុខនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន