no-alternative title

រូបភាពស្មាតហ្វូន Samsung Galaxy S8+ ពណ៌មាស បានបែកធ្លាយលើប្រព័ន្ធអ៊ីនធើណែត!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Sony និង LG ទើបតែសម្ភោធន៍ស្មាតហ្វូនស៊េរីថ្មីទំនើបបំផុតរបស់ខ្លួនដែលមានការរចនាម៉ូដយ៉ាងទាក់ទាញ ហើយឥឡូវនេះ មនុស្សគ្រប់គ្នាចាប់ផ្តើមផ្តោតទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsungដែលគ្រោងនឹងបង្ហាញនៅចុងខែនេះ។ រយៈពេល 2 សប្តាហ៍កន្លងទៅនេះ ចាប់តាំងពីព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលគេហៅឈ្មោះថា Galaxy S8 និង Galaxy S8+ បន្តបែកធ្លាយ ហើយកាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូនស៊េរីថ្មីនេះគឺនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung ផ្តល់នូវជម្រើស 7 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ហើយពេលនេះរូបភាពរបស់ស្មាតហ្វូន Galaxy S8+ ពណ៌មាសក៏បង្ហាញខ្លួនផងដែរ។

ប្រហែលជាដោយសារតែអវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 7 ស្មាតហ្វូនស៊េរីថ្មី Galaxy S8 របស់ក្រុមហ៊ុន Samsung នឹងមានអេក្រង់គែមកោង និងអេក្រង់ទំហំកាន់តែធំ។ អេក្រង់របស់ស្មាតហ្វូន Galaxy S8 ទំនងជាមានទំហំ 5.8 អ៊ីងខណៈពេលស្មាតហ្វូន Galaxy S8+ (Plus) អាចមានអេក្រង់ទំហំធំដល់ទៅ 6.2 អ៊ីង។ ដោយសារតែការរចនាអេក្រង់គែមកោង និងស៊ុមព័ទ្ធអេក្រង់តូចមិនធ្វើឱ្យស្មាតហ្វូនស៊េរីថ្មីទាំងអស់នេះមានអេក្រង់ធំពេកនោះទេបើធៀបជាមួយនឹងស៊េរីមុនៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពថ្មីទើបនឹងបែកធ្លាយនេះជាពន្លឺឱ្យយើងឃើញតែច្បាស់អំពីពណ៌មាសរបស់ស្មាតហ្វូន Galaxy S8+ ។ អេក្រង់របស់ស្មាតហ្វូនស៊េរីថ្មីមាន Lock Screen, Calls App និង On-Screen Nav Bar នៅផ្នែកខាងឆ្វេង ហើយវាមិនមានប៊ូតុង Home នោះទេ។ ស្មាតហ្វូន Galaxy S8+ ពណ៌មាសនេះដាក់បង្ហាញជាមួយស្មាតហ្វូន Galaxy S8 ដែលមានលក្ខណៈខុសគ្នាផ្នែករូបរាងបន្តិចប៉ុណ្ណោះ។ 

យោងតាមអ្នកវិភាគដ៏ល្បីល្បាញ Ming-Chi Kuo ស្មាតហ្វូនពណ៌មាសនេះនឹងបង្ហាញខ្លួនជាមួយនឹងពណ៌ជាច្រើនទៀតដូចជាពណ៌ខ្មៅ ពណ៌ខ្មៅរលោង ពណ៌ខៀវ ពណ៌អ័រគីដេ ពណ៌ទឹកប្រាក់ និងពណ៌ផ្កាឈូក។ ខណៈពេលដែលគាត់សន្និដ្ឋានថា ពណ៌ទាំង 7 នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់លក់ទៅកាន់អតិថិជននៅថ្ងៃទី 21 ខែមេសាខាងមុខនេះ ហើយវាទំនងជាមានការលក់ពណ៌ផ្សេងៗគ្នាទៅលើទីផ្សារ។ តើលោកអ្នកពេញចិត្តពណ៌ណាមួយរបស់ស្មាតហ្វូន Galaxy S8 នេះ?

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន