no-alternative title

ជំនួយការឆ្លាតវៃ Bixby AI Assistant ដែលនឹងមាននៅលើស្មាតហ្វូន Galaxy S8 ត្រូវបានគេប្រទះឃើញនៅលើគេហទំព័រ Samsung នៅអ៊ីតាលី

ក្រុមហ៊ុន Samsung រំពឹងថា នឹងចាប់ផ្តើមដំណើរការជំនួយការឆ្លាតវៃ AI Assistant របស់ខ្លួនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ប៉ុន្តែឈ្មោះហៅរបស់វាស្ថិតនៅក្នុងការជជែកពិភាក្សានៅឡើយ។ ពេលនេះ គេហទំព័រ Samsung របស់ប្រទេសអ៊ីតាលី បង្ហាញយ៉ាងច្បាស់ថាជំនួយការឆ្លាតវៃថ្មីរបស់ក្រុមហ៊ុនមានឈ្មោះថា Bixby ។ ជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូន Galaxy S8 ធ្លាប់មានឈ្មោះហៅជាច្រើនដូចជា Viv, Bixby និង Kestra ។ នៅលើគេហទំព័រ Samsung របស់ប្រទេសអ៊ីតាលី វាបង្ហាញនូវឈ្មោះថា Bixby ដែលជាជំនួយការឆ្លាតវៃជាសំឡេង នេះបើយោងតាម TechRadar ។

គេហទំព័រនេះ មិនទាន់បញ្ជាក់អំពីមុខងារជាក់លាក់ណាមួយដែលជំនួយការ Bixby នេះអាចធ្វើបាននោះទេ។ អ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងនូវប្រតិបត្តិការជាច្រើននៅលើស្មាតហ្វូន Galaxy S8 តាមរយៈការប្រើប្រាស់ជំនួយការឆ្លាតវៃជាសំឡេង Bixby នេះបើយោងតាម Ubergizmo ។ បន្ថែមពីនេះទៀត វាអាចចាក់បទចម្រៀងជាច្រើនចេញពី Playlist ហើយលោកអ្នកអាចស្វែងរកស្រាវជ្រាវនៅលើអ៊ីនធើណិតបានដោយប្រើប្រាស់ S Voice ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាវាមានព័ត៌មានអំពីជំនួយការឆ្លាតវៃនេះ ជាច្រើនក្តី វាហាក់ដូចជា Bixby Voice Assistant នេះ ពិតជាមានអនុភាពខ្លាំងក្លាណាស់។ Bixby Voice Assistant នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏ធំជាមួយនឹងជំនួយការ Siri របស់ក្រុមហ៊ុន Apple និង Google Assistant ។ ផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ ជំនួយការឆ្លាតវៃ Bixby Assistant របស់ក្រុមហ៊ុន Samsung អាចទ្រទ្រង់បានដល់ទៅ 8 ភាសាផ្សេងគ្នានៅពេលដែលវាដាក់ឱ្យប្រើប្រាស់។ Bixby ត្រូវគេនិយាយថា អាចធ្វើការស្វែងរក (Search) នៅលើអក្សរលើរូបភាពបានថែមទៀតផង។ ឧទាហរណ៍មួយគឺថា អ្នកប្រើប្រាស់អាចបញ្ជាទៅកាន់ជំនួយការ Bixby ឱ្យបើកប្រព័ន្ធកាមេរ៉ា។ វាអាចធ្វើការស្កែន និងស្គាល់ផលិតផលមួយដែលអ្នកប្រើប្រាស់អាចទិញបានតាមរយៈ Samsung Pay Mini នេះ បើយោងតាម Android Headlines ។ ជំនួយការឆ្លាតវៃ Bixby Voice Assistant នឹងក្លាយជាកម្មវិធីស្នូលសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន