no-alternative title

ក្រុមហ៊ុន IHS ៖ ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ដែលបំពាក់រ៉េមទំហំ 6GB នឹងមានតែនៅក្នុងប្រទេសចិន!

តើក្រុមហ៊ុន Samsung ពិតជាបំពាក់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB មែនទេ? គេរំពឹងថា ក្រុមហ៊ុន Samsung ធ្លាប់មានគម្រោងរួចម្តងមកហើយក្នុងការធ្វើរឿងនេះសម្រាប់ហ្វាប់ប្លេត Galaxy Note 7 ប៉ុន្តែដោយសារតែមានបញ្ហាទើបផ្អាកការផលិតទាំងស្រុង និងប្រកាសប្រមូលមកវិញទាំងអស់។ ពេលនេះ ក្រុមហ៊ុនក៏មានគម្រោងផែនការដូចគ្នាសម្រាប់ស្មាតហ្វូន Galaxy S8 ដោយផ្តល់ជូននូវជម្រើស 4GB/64GB និង 6GB/128GB ។ យ៉ាងហោចណាស់ វាមានការអះអាងមួយចេញពីលោក Kevin Wong នាយកស្រាវជ្រាវនៅក្រុមហ៊ុន IHS នៅក្នុងប្រទេសចិន ហើយវាមិនមែនជាលើកដំបូងនោះទេដែលយើងបានលឺអំពីពាក្យចចាមអារ៉ាមនេះ។

សម្រាប់ហ្វាប់ប្លេត Galaxy Note 7 គេប៉ាន់ស្មានថា វាមានរឿងចម្រូងចម្រាស់ជាច្រើនក្នុងការប្រើប្រាស់នូវរ៉េមទំហំ 6GB នៅលើហ្វាប់ប្លេតនេះ ហើយការប្រើប្រាស់រ៉េមទំហំ 6GB ដូចគ្នាសម្រាប់ស្មាតហ្វូន Galaxy S8 ប្រហែលជាដូចគ្នា។ ជាក់ស្តែង គេទស្សន៍ទាយថា ស្មាតហ្វូនស៊េរីថ្មីទាំង 2 របស់ក្រុមហ៊ុន Samsung ពិតជាមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីបណ្តោះអាសន្នទំហំ 128GB នៅក្នុងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានបំពាក់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួចមកហើយសម្រាប់ស្មាតហ្វូន Galaxy C9 Pro ដាក់លក់នៅក្នុងប្រទេសចិន ដូចនេះ វាមិនមែនជារឿងថ្មីនោះទេ។ យើងនឹង បានដឹងអំពីរឿងនេះ ជាបន្តទៀតនៅពេលដែលស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ សូមជំរាបថា ក្រុមហ៊ុន Samsung ក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងផ្គត់ផ្គង់ម៉េមូរី និងបន្ទះឈីបផងដែរ។ ប្រសិនបើអ្នករង់ចាំម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB នោះ វាប្រហែលជាត្រូវរង់ចាំយូរសិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន