no-alternative title

ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ មាន 3 ពណ៌គឺ Black Sky, Orchid Grey និង Artic Silver

ការបង្ហោះថ្មីមួយទៀតចេញពីគណនីដ៏ល្បីល្បាញ Evan Blass ទម្លាយថា រូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Samsung Galaxy S8+ មាន 3 ពណ៌ស្រស់ស្អាត និងទាក់ទាញបំផុត។ ពណ៌ថ្មីទាំង 3 នេះ គឺ Black Sky, Orchid Grey និង Arctic Silver ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked Event ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាតជាច្រើននៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ត្រូវគេរំពឹងថា នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 28 ខែមេសាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

UPDATE: គណនី Blass បង្ហោះនូវសារជាលើកទី 2 អំពីតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ គិតជាអ៊ឺរ៉ូ ។ យោងទៅតាមគណនី Blass ស្មាតហ្វូន Galaxy S8 នឹងមានតម្លៃ 799 អ៊ឺរ៉ូ (859 ដុល្លារ) ចំនែកស្មាតហ្វូន Galaxy S8+ នឹងមានតម្លៃ 899 អ៊ឺរ៉ូ (967 ដុល្លារ) ។

 

ពាក្យចចាមអារ៉ាមចុងក្រោយអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Samsung Galaxy S8 បានឱ្យដឹងថា វានឹងប្រើប្រាស់អេក្រង់ទំហំ 5.8 អ៊ីង Super AMOLED កម្រិតភាពច្បាស់ 1440x2960ភិសែល ។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Exynos 8895 ឬ Snapdragon 835 (Octa-core) រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធដោយ microSD កាតទំហំ 256GB កាមេរ៉ាខាងក្រោយទំហំ 12MP ភ្ជាប់ជាមួយនឹងមុខងារ f/1.7 Aperture, PDAF Laser Focus និង OIS ។ ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញមានទំហំ 8MP ងាយស្រួលក្នុងការថតរូប Selfie និងវីដេអូខលដោយភ្ជាប់ជាមួយនឹងមុខងារ Aperture f/1.7 ។ អ្វីដែលកាន់តែពិសេសនោះគឺថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានថាមពលថ្មកម្លាំង 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android 7.1 ។

 

ស្មាតហ្វូន Galaxy S8+ ក៏បំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាដែរគ្រាន់តែអេក្រង់របស់វាមានទំហំ 6.2 អ៊ីង និងថាមពលថ្មកម្លាំង 3500mAh ។ ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះនឹងភ្ជាប់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃ ប្រព័ន្ធស្កែនប្រស្រីភ្នែក ហើយពេលនេះវាមានដំណឹងថ្មីមកថាស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់ប្រព័ន្ធស្កែនមុខ (Facial Recognition) ដើម្បីដោះសោរ និងផ្ទៀងផ្ទាត់អត្តសញ្ញាណ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន