no-alternative title

ស្មាតហ្វូន Sony Xperia XZ Premium ទទួលបានវិញ្ញាប័ណ្ណបប័ត្រពីស្ថាប័ន FCC

FCC ទទួលស្គាល់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony ជាមួយនឹងលេខកូដ FCC ID# PY7-43153G ។ ស្មាតហ្វូននេះ អាចជា Sony Xperia XZ Premium ទោះបីជាវាមិនមានឯកសារណាមួយ ដែលអាចបញ្ជាក់ពីម៉ូដែល ទទួលបានវិញ្ញាបនបត្រពី FCC ក៏ដោយ។ មួយវិញទៀត ស្មាតហ្វូន 3 ស៊េរីម៉ូ ដែលទៀតរបស់ក្រុមហ៊ុន Sony ទទួលវិញ្ញាបនបត្រពី FCC រួចរាល់ហើយដែរ។ ដ្យាក្រាមមួយដែលភ្ជាប់ជាមួយនឹងឯកសារ FCC ក៏បង្ហាញពីលេខកូដភ្ជាប់ជាមួយនឹងស្មាតហ្វូនស្រាប់។ ស្មាតហ្វូន Sony Xperia XZ Premium បង្ហាញខ្លួនរួចទៅហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 2160x3840 នៅលើអេក្រង់ LCD 5.5 អ៊ីងដែលមានអាំងតង់ស៊ីតេភិចសែលដល់ទៅ 801ppi ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វួនថ្មីនេះ គឺមានបន្ទះឈីប Qualcomm Snapdragon 835 បំពាក់នូវ CPU Octa-Core ល្បឿន 2.45GHz និងក្រាហ្វិក Adreno 540 GPU ។ ស្មាតហ្វូននេះ មានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធដោត microSD កាតទំហំដល់ទៅ 256GB ។ បន្ថែមពីនេះទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 19MP ភ្ជាប់ជាមួយនឹងមុខងារ Aperture f/2.0 ចំនែកកាមេរ៉ាខាងមុខវិញមានទំហំ 13 MP ងាយស្រួលក្នុងការថតរូប Selfies និងវីដេអូឆាតបានច្បាស់ល្អ។ ស្មាតហ្វូននេះប្រើប្រាស់ថ្មថាមពល 3230mAh និង IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីបានថែមទៀត។  Sony Xperia XZ Premium មានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ហើយវាទ្រទ្រង់នូវប្រព័ន្ធ NFC និងប្រព័ន្ធប្រតិបត្តិការ Android 7.1 ស្រាប់ក្នុងម៉ាស៊ីន។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅសហរដ្ឋអាមេរិចផងដែរ ប៉ុន្តែគ្រាន់តែមុខងារស្កែនក្រយ៉ៅដៃ (Fingerprint) ត្រូវបានបិទដំណើរការ ដោយសារតែនៅទីផ្សារមួយនេះ គឺមានច្បាប់មួយស្តីពី Finger Print ។ យើងរំពឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងពេលណានៅត្រីមាសទី 2 ខាងមុខនេះដែលចាប់ផ្តើមពីខែមេសាដល់ខែមិថុនា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន