no-alternative title

LG G6 ចេញលក់ថ្ងៃដំបូងនៅប្រទេសកូរ៉ខាងត្បូង ដែលជាទឹកដីកំណើតរបស់ខ្លួនបានចំនួន 20,000 គ្រឿង

ថ្ងៃម្សិលមិញនេះ អាចចាត់ទុកថា គឺជាថ្ងៃដ៏ពិេសសមួយរបស់ក្រុមហ៊ុន LG Electronics ដែលបានចាប់ផ្តើមចេញលក់កំពូលស្មាតហ្វូនស៊េថ្មីរបស់ខ្លួន LG G6 នៅប្រទេសកូរ៉េខាងត្បូង។ បើយោង តាមតួរលេខនៃការលក់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ជាក់់ថា ត្រឹមមួយថ្ងៃដំបូងនេះ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានអតិថិជនជាវអស់រហូតដល់ទៅចំនួន 20,000 គ្រឿង ដែលនេះ គឺជាចំនួនមួយខ្ពស់បំផុត។ ហើយបើប្រៀបធៀបជាមួយនឹងរយះពេលដូចគ្នាទៅនឹងឆ្នាំមុន LG G5 លក់បានតែចំនួន 15,000  គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនបានបន្ថែមថា សំរាប់អ្នកកម្ម៉ង់មុនរយះពេលបួថ្ងៃ គឺមានចំនួន 40, 000 គ្រឿង នេះត្រឹមតែនៅក្នុងទីផ្សារកូរ៉េមួយនេះប៉ុណ្ណោះ។  បន្ទាប់ការលក់ថ្ងៃម្សិលមិញនេះហើយ ក្រុមហ៊ុន LG Electronics ក៏បានបង្ហាញពីទីផ្សារបន្តបន្ទាប់ផងដែរ ក្នុងនោះរួមមានដូចជា នៅប្រទេសអ៊ីស្រាអែលថ្ងៃទី 22 មិនា និងប្រទេសអូស្ត្រាលីថ្ងៃទី 28 ខែមិនា និងនៅចក្រភពអង់គ្លេសក្រុមហ៊ុន ក៏បានដាក់អោយកុម្ម៉ងរួចហើយដែរ។ 

សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មីនេះ បានប្រើប្រាស់នូវអេក្រង់ FullVision ប្រព័ន្ធការពារការជ្រាបទឹក និងធូលីថែមទៀត។ ស្មាតហ្វូន LG G6 មានអេក្រង់ទំហំ 5.7 អ៊ីងកម្រិត IPS LCD ដែលក្រុមហ៊ុន LG ហៅឈ្មោះថា FullVision ។ បន្ទះអេក្រង់នេះមាន 18:9 Aspect Ratio និងកម្រិតភាពច្បាស់ 2880 x 1440 ភិចសែលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។ អ្វីដែលកាន់តែ ទាក់ទាញទៀតនោះ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធការពារការពារការជ្រាបទឹក និងការពារធូលី (IP68) ។ ថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូននេះមិនអាចដោះចេញបាននោះទេ។ ស្មាតហ្វូន LG G6 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 ដោសយសារតែក្រុមហ៊ុន LG ផ្តោតទៅលើការបង្កើនប្រសិទ្ធិភាពជាជាងការប្រើប្រាស់នូវបន្ទះឈីបដែលខ្លាំង ហេតុនេះទើបស្មាតហ្វូន LG G6 ប្រើប្រាស់នូវបំពង់បំភាយកម្តៅដើម្បីធ្វើយ៉ាងណាកុំឱ្យស្មាតហ្វូននេះនេះក្តៅខ្លាំងនៅពេលកំពុងប្រើប្រាស់។ ស្មាតហ្វូន LG G6 ប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន LG G6 ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ផងដែរ។ វាប្រើប្រាស់នូវ Full Screen UX នៅលើផ្នែកខាងលើនៃប្រព័ន្ធប្រតិបត្តិការផងដែរ។ ស្មាតហ្វូន LG G6 ប្រើប្រាស់នូវថាមពលថ្មខ្លាំងកម្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានរយៈពេល 96 នាទី ហើយវាអាចបញ្ចូលថ្មបាន 50% ចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន