no-alternative title

Asus ZenBook UX305 កុំព្យូទ័រយូរដៃស៊េរីថ្មី មានសមត្ថភាពប្រើប្រាស់មិនធម្មតា អាចបំពេញបានគ្រប់ការងារទាំងឡាយ

កាលពីដើមឆ្នាំ 2017 ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Asus បានប្រកាសចេញកុំព្យូទ័រយូរដៃស៊េរីថ្មីម៉ូដែល Asus Zenbook 3 Deluxe ដើម្បីធ្វើការប្រគូតប្រជែងជាមួយកុំព្យូទ័រ Macbook ស៊េរី 2016 របស់ Apple, Yoga 900s របស់ Lenovo និង EliteBook Folio G1 របស់ HP ហើយវាក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរពីសំណាក់អ្នកដែលបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នោះ។ ដោយឡែកក្នុងពេលថ្មីៗនេះ Asus ក៏បានប្រកាសចេញកុំព្យូទ័រស៊េរីថ្មីមួយម៉ូដែលបន្ថែមទៀតគឺ Asus ZenBook UX305 ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ដែលចង់បានម៉ាស៊ីនកុំព្យូទ័រមួយដែលមានគុណភាព សមត្ថភាព ព្រមជាមួយតម្លៃសមរម្យសម្រាប់ជាវយកទៅប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃរបស់ពួកគេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Asus ZenBook UX305 ត្រូវបានក្រុមហ៊ុនប្រកាសចេញដាក់លក់ក្នុងតម្លៃចាប់ពី $ 699 ឡើងទៅ។ កុំព្យូទ័រយូរដៃស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងយ៉ាងពិសេសជាមួយតួរខ្លួនស្រោបដោយអាលុយមីញ៉ូមដ៏ប្រណីតជាមួយកម្រាស់ស្តើង ទំងន់ស្រាលត្រឹមតែ 1.17 គីឡូក្រាមតែប៉ុណ្ណោះ និងមានកញ្ចក់អេក្រង់ទំហំ 13 អ៊ីង ព្រមទាំងមានស៊ុមជុំវិញអេក្រង់យ៉ាងរឹងមាំទៀតផង។ Asus ZenBook UX305 ដំណើរការដោយ Windows 10 ប្រើស៊ីភីយូស៊េរី  Intel Skylake Core M ជាមួយរ៉េមទំហំ 8GB និងបានបំពាក់មកជាមួយប្រព័ន្ធបំភាយកំដៅ Asus Cooling System ដែលជួយកាត់បន្ថយកំដៅនៅលើម៉ាស៊ីនរបស់វាទោះបីជាបើកប្រើយូរ ឬក៏ដំណើរការកម្មវិធីធំៗក្តី។ 

ក្រៅពីនេះ Asus ZenBook UX305 នៅមានភ្ជាប់មកនូវរន្ធដោត USB3.0, រន្ធ HDMI, microphone, រន្ធសម្រាប់ដោតជើងម៉េមូរីកាតដែលហៅថា “SD Card Reader” និងគុណសម្បត្តិមួយចំនួនទៀតដែលសមស្របតាមតម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃបាន។ Asus ZenBook UX305 គឺមានដាក់លក់ហើយនៅលើបណ្តាញលក់ទំនិញអនឡាញ Amazon ជាមួយតម្លៃប្រមាណ $699.97 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន