no-alternative title

លេចលឺព័ត៌មានថា Xiaomi Mi6 នឹងពង្រឹងសមត្ថភាពកាមេរ៉ាថតរូបជាមួយ Sensor ថ្មីរបស់ Sony ស៊េរី IMX400

ស្មាតហ្វូន Mi5 របស់ក្រុមហ៊ុនចិន Xiaomi ដែលបានប្រលែងចេញកាលពីឆ្នាំ 2016 គឺពិតជាទទួលបានទីផ្សារល្អមែនទែនព្រោះថាស្មាតហ្វូនមួយនេះមានការរចនារូបរាងល្អប្រណីត សមត្ថភាពប្រើការខ្លាំងគួរសម និងមានកាមេរ៉ាថតរូបបានច្បាស់ល្អជាមួយបច្ចេកវិទ្យាចាប់រូបភាព Sony IMX Sensor ហើយជាពិសេសតម្លៃរបស់វាក៏ធូរថ្លៃអាចទទួលយកបាន។ ហើយបើគិតមកទល់នឹងពេលនេះគឺជាងមួយឆ្នាំទៅហើយ Xiaomi នៅមិនទាន់បានបញ្ចេញជំនាន់បន្ទាប់របស់វានៅឡើយទេ ទើបតែពេលនេះមានលេចលឺព័ត៌មានមកថា Xiaomi បានត្រៀមប្រកាសចេញជំនាន់បន្ទាប់របស់ហើយគឺ Mi 6។ 

តាមប្រភពព័ត៌មានចេញពីប្រទេសចិន បានឲ្យដឹងថា Xiaomi អាចនឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីគឺ Mi6 ចំនួនពីរម៉ូដែលផ្សេងគ្នាគឺម៉ូដែលបំពាក់អេក្រង់ទំហំ 5.15 អ៊ីងដូច Mi5 និងម៉ូដែលបំពាក់អេក្រង់ទំហំ 5.7 អ៊ីង។ ហើយស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺនឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 ដូចគ្នា។ ចំពោះព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា Xiaomi នឹងធ្វើការពង្រឹងលើសមត្ថភាពកាមេរ៉ាថតរូបនៅលើជំនាន់ថ្មីនេះដោយក្រុមហ៊ុននៅតែចាប់ដៃគូសហការជាមួយក្រុមហ៊ុន Sony ក្នុងការប្រើប្រាស់ប្រព័ន្ធចាប់រូបភាពនៅលើកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពបានឲ្យដឹងទៀតថា Xiaomi Mi6 នឹងបំពាក់កាមេរ៉ាថតរូបគុណភាពល្អបំផុតជាមួយបច្ចេកវិទ្យាចាប់រូបភាពជំនាន់ថ្មី Sony IMX400 Sensor ដែលប្រើនូវប្រព័ន្ធ 3-layer CMOS imager ដែល SONY បានប្រកាសបង្ហាញកាលពីខែមុននៅទីក្រុងបាសេឡូណា ហើយ Sensor ថ្មីនេះ SONY បានប្រើនៅលើកាមេរ៉ាស្មាតហ្វូន Sony Xperia XZ Premium និង XZs ដែលបានធ្វើបទបង្ហាញពីសមត្ថភាពចាប់រូបភាពរួចមកហើយគឺបានដល់ទៅ 960fps។ 

យើងមិនទាន់ដឹងច្បាស់ទេថា តើ Xiaomi Mi6 នឹងប្រើប្រាស់ Sensor ជំនាន់ថ្មីរបស់ Sony ឬក៏យ៉ាងណានោះទេ ព្រោះមានព័ត៌មានចចាមអារ៉ាមផ្សេងទៀតបានលើកឡើងថាកាមេរ៉ារបស់ Mi6 នឹងប្រើ Sensor SONY IMX386។ ដូចនេះយើងនឹងបន្តតាមដានព័ត៌មានបែកធ្លាយរបស់វាបន្តទៀតរហូតដល់ថ្ងៃវាបង្ហាញវត្តមានជាផ្លូវការណ៍។ ហើយបើតាមព័ត៌មានលេចលឺមួយចំនួនទៀតបានបង្ហើបថា Xiaomi Mi6 នឹងបង្ហាញវត្តមាននៅថ្ងៃទី 16 មេសា, 2017 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន