no-alternative title

ក្រុមហ៊ុន Samsung ចាប់ផ្តើមផ្សព្វផ្សាយវីដេអូពាណិជ្ជកម្មស្មាតហ្វូន Galaxy S8 នៅក្នុងប្រទេសកូរ៉េ ស្របពេលដែល LG G6 កំពុងតែជោគជ័យ

ខណៈពេលដែលការលក់ស្មាតហ្វូន LG G6 មានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃដាក់លក់ដំបូងនោះ ច្រើនជាងស្មាតហ្វូន Galaxy S7 Edge និង Galaxy A5 (2017) ដែលបានដាក់លក់ដូចគ្នានៅក្នុងប្រទេសកូរ៉េ ពេលនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវការបារម្ភពីចំណែកទីផ្សារនៅក្នុងប្រទេសកំនើតរបស់ខ្លួន ដោយបានចាប់ផ្តើមបញ្ចេញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ស្មាតហ្វូន Galaxy S8 ដែលគ្រោងសម្ពោធជាផ្លូវការនៅរយៈពេល 2 សប្តាហ៍ខាងមុខទៀតនៅក្នុងប្រទេសនេះ។ 

នៅអំឡុងពេលចុងសប្តាហ៍នេះ ក្រុមហ៊ុន LG បានអួតថា ស្មាតហ្វូន LG G6 លក់បានចំនួន 30,000 គ្រឿងហើយ ចាប់តាំងពីដាក់លក់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះនៅក្នុងប្រទេសកូរ៉េខណៈពេលដែលការកម្មង់ទិញមុនចាប់ពីថ្ងៃទី 2 ខែមីនា មកមានចំនួន 82,000 គ្រឿង។ យោងទៅតាមលោក Kim Dong-won អ្នកវិភាគរបស់ក្រុមហ៊ុន KB Securities និយាយថា “ស្មាតហ្វូន LG G6 ចំនួន 20,000 គ្រឿងលក់ដាច់នៅថ្ងៃដំបូង ដែលបំបែកកំណត់ត្រាខ្ពស់បំផុតបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនៗ។ តួរលេខនេះគឺខ្ពស់ជាងមុនទេ្វដង ហើយវាច្រើនជាងចំនួននៃការលក់របស់ស្មាតហ្វូន Galaxy S7 Edge និងGalaxy A5 (2017) ។ ប្រសិនបើនិន្នាការនេះ នៅតែបន្តនោះ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន LG ទំនងជាអាចកាត់កង ក៏ដូចជាទប់ទល់ជាមួយនឹងខាតបង់ទឹកប្រាក់ច្រើនជាង 1 ពាន់ពាន់លានវ៉ុន ដែលបានបាត់ បង់កាលពីឆ្នាំមុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគម្នាក់ទៀតនៅក្រុមហ៊ុននេះនិយាយថា “ក្រុមហ៊ុន Samsung កម្ររក្នុងការបញ្ចេញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មណាស់របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ។ វាហាក់ដូចជាការប៉ុនប៉ងមួយក្នុងការបង្អាក់ក្រុមហ៊ុន LG ពីការលក់ស្មាតហ្វូនស៊េរីថ្មីនៅលើទីផ្សារមុនពេលដែលស្មាតហ្វូន Galaxy S8 បង្ហាញខ្លួន។” នៅក្នុងវីដេអូនេះមិនទាន់ទម្លាយអ្វីក្រៅពីកាលបរិច្ឆេទនៃការសម្ភោធន៍នោះទេ គ្រាន់តែបង្ហាញនូវពាក្យថា “Next Galaxy” និងគ្រាប់មូលរាប់ដល់លេខ 8 ។ 

យើងរំពឹងថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានជម្រើសមិនតិចជាង 7 ពណ៌នោះទេ រួមទាំងតួខ្លួនធ្វើពីកញ្ចក់។ ពណ៌របស់ស្មាតហ្វូនស៊េរីថ្មីនេះ មានដូចជាពណ៌មាស ពណ៌ខ្មៅ ពណ៌ខ្មៅរលោង ពណ៌ខៀវ ពណ៌អ័រគីដេ ពណ៌ទឹកប្រាក់ និងពណ៌ផ្កាឈូក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន