no-alternative title

ស្មាតហ្វូន Oppo F3 Plus សម្ពោធជាផ្លូវការដោយភ្ជាប់ជាមួយកាមេរ៉ាខាងមុខភ្លោះ (Selfie Expert) ដ៏អស្ចារ្យ

ស្មាតហ្វូនស៊េរីថ្មី Oppo F3 Plus ប្រកាសសម្ពោធជាផ្លូវការភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខ (Selfie expert) ថ្មីដ៏ស្រស់ស្អាត ដែលអាចថតរូបភាពបានក្នុងកម្រិត 120° ចាប់រូបភាពបានល្អឥតខ្ចោះ និងគ្មានគូប្រៀបនោះទេ។ កាមេរ៉ា wide-angle selfies ទំហំ 8MP អាចថតរូបភាព Selfies បានយ៉ាងស្រស់ស្អាតជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ ចំនែកកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះមានទំហំ 16MP ខ្ចីបច្ចេកវិទ្យាថ្មីៗធ្លាប់ប្រើប្រាស់រួចម្តងពីស្មាតហ្វូន Oppo R9s ក្នុងនោះមានដូចជាសែនស័រ 1/2.8” Sony IMX398 sensor រួមជាមួយនឹង f/1.7 aperture ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះទៀត វាមានបច្ចេកវិទ្យា Dual Pixel Autofocus ជាមួយនឹង Dual-Tone LED Flash ថែមទៀត។ ស្មាតហ្វូន Oppo F3 Plus មានទំហំធំជាងស្មាតហ្វូន Oppo R9s ។ វាមានអេក្រង់ទំហំ 6 អ៊ីងកញ្ចក់ការពារប្រភេទ Gorilla Glass 5 ថាមពលថ្មខ្លាំង 4,000mAh និងបច្ចេកវិទ្យាបញ្ចូលថ្មលឿន VOOC Charge ទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Oppo F3 Plus ប្រើប្រាស់បន្ទះឈីប Snapdragon 653 (Cortex-A72 ចំនួន 4 Cores) រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow រួមជាមួយនឹង Colors OS 3.0 ដែលជាកម្មវិធីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Oppo ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ ប៉ុន្តែតម្លៃរបស់វា នៅមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។ ការប្រកាសជាផ្លូវការចាប់ផ្តើមនៅថ្ងៃស្អែកនេះ ហើយយើងនឹងមើលឃើញស្មាតហ្វូន Oppo F3 បងប្អូនភ្លោះជាមួយស្មាតហ្វូន Oppo F3 Plus ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន