no-alternative title

ក្រុមហ៊ុន ZTE ប្រកាសបង្ហាញស្មាតហ្វូន Nubia M2 បំពាក់កាមេរ៉ាភ្លោះរួមជាមួយនឹងស្មាតហ្វូន M2 Lite និង N2

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ស៊េរីម៉ូដែលនៅក្នុងទីផ្សាររបស់ប្រទេសចិន។ ស្មាតហ្វូនទាំង 3 ស៊េរីនេះរួមមាន nubia M2, M2 Lite និង N2 ។

-ស្មាតហ្វូន Nubia M2

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP ដូចគ្នាសម្រាប់ពណ៌កូល័រ និងសខ្មៅ (Monochrome) ។ កាមេរ៉ារបស់វាការពារដោយរង្វង់ដ៏ស្រស់ស្អាតមួយជាមួយ f/2.2 aperture ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP សម្រាប់ថតរូប Selfie ភ្ជាប់ជាមួយមុខងារ f/2.0 aperture និងលំងាកបាន 80 ដឺក្រេ។ 

អេក្រង់របស់ស្មាតហ្វូននេះមានទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p AMOLED បន្ទះឈីប Qualcomm Snapdragon 625 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ឬ 128GB ហើយថែមទាំងមានរន្ធដោត microSD កាតថែមទៀត។ ប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់នៅពីក្រោមប៊ូតុង Home ថាមពលថ្មខ្លាំង 3630mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ជាមួយនឹង nubia UI 4.0 ។ ស្មាតហ្វូននេះប្រើប្រាស់ 4G LTE, Wi-Fi, Bluetooth, GPS, GLONASS និង USB Type-C port ។ ស្មាតហ្វូន nubia M2 មានតម្លៃ 2,699 យ័ន ($391 ឬ €362) សម្រាប់ម៉េមូរី 64GB និងតម្លៃ 2,999 យ័ន ($434 ឬ €402) សម្រាប់ម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស និងពណ៌ខ្មៅ។

-ស្មាតហ្វូន Nubia M2 Lite

ស្មាតហ្វូន nubia M2 Lite មិនប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនោះទេនៅផ្នែកខាងក្រោយ។ វាប្រើប្រាស់កាមរ៉ាទំហំ 13 MP ភ្ជាប់ជាមួយនឹង f/2.2 aperture រួមទាំង dual-tone LED flash ថែមទៀត។ កាមេរ៉ាថតរូប Selfie ដូចគ្នាទៅនឹងស្មាតហ្វូន nubia M2 ។្ស្មាតហ្វូន M2 Lite មានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 720p IPS touchscreen បន្ទះឈីប Helio P10 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3 GB ឬ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ឬ 64GB ហើយលោកអ្នកអាចបន្ថែមរន្ធដោត microSD កាតបានថែមទៀត។ ដូចគ្នទៅនឹងស្មាតហ្វូន M2 ដែរស្មាតហ្វូននេះភ្ជាប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្រោមប៊ូតុង Home ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ស្មាតហ្វូនស៊េរីថ្មីនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat នៅក្រោម nubia UI 4.0 ថាមពលថ្ម 3000mAh ជាមួយកម្លាំងបញ្ចូលថ្ម 5V/2A ហើយវាអាចប្រើប្រាស់បានស៊ីមពីរថែមទៀត។ ស្មតហ្វូន M2 Lite ដាក់លក់នៅក្នុងតម្លៃ 1,799 យ័ន ($260 ឬ €241) ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស និងពណ៌ខ្មៅ។

 

-ស្មាតហ្វូន Nubia N2

ស្មាតហ្វូនស៊េរីថ្មីនេះមានថាមពលថ្មខ្លាំងកម្លាំង 5000mAh និងប្រើប្រាស់បច្ចេកវិទ្យា quick charging កម្លាំង 18W ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះស្រដៀងគ្នាទៅនឹងស្មាតហ្វូន M2 Lite គ្រាន់តែវាប្រើប្រាស់អេក្រង់ប្រភេទ 1080p AMOLED display panel រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ហើយវាដាក់លក់នៅក្នុងតម្លៃ 1,999 យ័ន ($289 ឬ €268) ។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 8 ខែមេសា ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស និងពណ៌ខ្មៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន