no-alternative title

Samsung ៖ សកម្មភាពសង្គមនៅតែផ្តល់គុណប្រយោជន៍ និងផ្សព្វផ្សាយពីកេរិ៍្តឈ្មោះរបស់ក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានកាន់តែល្អ

កាលពីថ្ងៃទី 20 ខែមិនា នេះ នៅប្រទេសសឹង្ហបូរី ក្រុមហ៊ុន Samsung បានបញ្ជាក់អោយដឹងថា អ្នកប្រើប្រាស់ជាច្រើន បានបញ្ចេញនូទស្សនះផ្ទាល់ខ្លួន ដោយមានជំនឿថា សកម្មភាពចូលរួមនៅក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗ គឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គម។ ទាំងនេះ ជាការរកឃើញពីការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង 9 ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដែលបានធ្វើទ្បើងដោយក្រុមហ៊ុន  Kadence Singapore និងប្រគល់សិទ្ធិដោយក្រុមហ៊ុន Samsung។ អ្នកឆ្លើយសំណួរ 3នាក់ នៅក្នុងចំណោម 10  នាក់ (29%) បានទទួលស្គាល់ថា ក្រុមហ៊ុន Samsung បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច។ ក្នុងចំណោមក្រុមហ៊ុនក្នុងដែលមានឈ្មោះក្នុងបញ្ជីទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឧបករណ៍មិនប្រើបច្ចេកវិទ្យា  Samsung ក៏ថែមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់នាំមុខគេក្នុងចំណោមសមាគមដ៏ល្អផងដែរ (45%)។

លោកស្រី Irene Ng ដែលជាអនុប្រធានផ្នែកទីផ្សារសាជីវកម្មរបស់ក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានមានប្រសាសន៍ថា៖ វាជារឿងដ៏ប្រពៃមួយដែលបានដឹងថាអ្នកប្រើប្រាស់ទទួលស្គាល់អត្ថប្រយោជន៍ពិតប្រាកដដែលកម្មវិធីទាំងនេះបានផ្តល់ឲ្យសហគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យជីវិតអ្នកគ្រប់គ្នាកាន់តែល្អប្រសើរទ្បើងតាមរយៈកម្មវិធីសង្គមឲ្យកាន់តែធំទូលាយ និងមាននិរន្តភាពយូរអង្វែង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ជឿជាក់ថា ការអប់រំគឺជាគ្រាប់ពូជដែលផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការ អភិវឌ្ឍសហគមន៍តាមរយៈការផ្តល់ការសិក្សាពីបរិស្ថានវ័យឆ្លាត។ នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានី Samsung បានបង្កើតសាលា និងបណ្ណាល័យវ័យឆ្លាតចំនួនជាង 160 កន្លែង និង 20  វិទ្យាស្ថានសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ពិភពឌីជីថលទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលជួយឲ្យសិស្សានុសិស្សអាចស្វែងយល់ពីវិធីសិក្សាកាន់តែវ័យឆ្លាត និងបណ្តុះនូវទេពកោសល្យឲ្យបានជោគជ័យនៅទូទាំងតំបន់។ សាលា និងបណ្ណាល័យវ័យឆ្លាតរបស់ Samsung (Samsung Smart Schools and Libraries) ប្រើនូវបច្ចេកវិទ្យា ដែលបង្កើតនូវវិធីសាស្រ្តនៃការសិក្សាថ្មីៗ និងកាន់តែទូលំទូលាយសម្រាប់សិស្ស តាមរយៈកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាព័ត៌មានកាន់តែច្រើនសម្បូរបែប និងមានអត្ថប្រយោជន៍ផងដែរ។ 

លើសពីនេះទៀត វគ្គបណ្តុះបណ្តាល Samsung Tech Institutes ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជន និងយុវតីជំនាន់ក្រោយ ទទួលបានអនាគតកាន់តែប្រសើរ ព្រមទាំងស្វែងរកអ្នកជំនាញបច្ចេកទេសដែលកំពុងតែខ្វះខាត។ វគ្គបណ្តុះបណ្តាល Samsung Tech Institutes ធានាថា យុវជនអាចទទួលបាននូវការបណ្តុះបណ្តាលដ៏ល្អបំផុត និងមេរៀនដែលយកទៅប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃជាមួយនឹងជំនាញសំខាន់ៗផងដែរ។ ក្នុងគោលបំណងរឹតបន្តឹងសម្ព័ន្ធភាពជាមួយសហគមន៍ក្នុងតំបន់ Samsung ក៏បានរៀបចំនូវកម្មវិធី សង្គមដ៏ធំមួយ ដែលមានឈ្មោះថា Culture.Connect។ ការច្នៃប្រឌិតថ្មីនេះបង្ហាញពីភាពខុសប្លែកពីគេ និងភាពល្បីល្បាញនៃទីផ្សារនីមួយៗ ដែលមានវប្បធម៌ចម្រុះគ្នា រួមមាន អត្តសញ្ញាណប្រវត្តិសាស្ត្រ និងស្នាដៃរចនា ព្រមទាំងសិល្បៈ និងវប្បធម៌ផងដែរ។ 

ការសិក្សានេះ ត្រូវគេបានរកឃើញនូវឥរិយាបថរបស់អ្នកប្រើប្រាស់ កម្រិតនៃការយល់ដឹង ភាពពាក់ព័ន្ធ និងការផ្លាស់ប្តូរដោយសារតែកម្មវិធីសង្គមដែលរួមមានការផ្សព្វផ្សាយពីឈ្មោះយីហោក្រុមហ៊ុនផងដែរ។ ការស្រង់មតិត្រូវ បានផ្តួចផ្តើមដោយក្រុមហ៊ុន Samsung និងធ្វើឡើងដោយក្រុមហ៊ុន Kadence Singapore ចន្លោះពីថ្ងៃទី 15 ដល់ 28 ធ្នូ 2016។ ហើយទិន្នន័យនេះ ត្រូវបានរក្សាទុក ដែលមានចំនួនអ្នកចូលរួមក្នុងកម្មវិធីស្ទង់មតិនេះ ចំនួន 1916 នាក់ នៅក្នុងប្រទេសចំនួន 9  នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងទ្វីបអូសេអានី ដែលរួមមានដូចជា ប្រទេស សឹង្ហបុរី  ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន តៃវ៉ាន់ អូស្ត្រាលី និងនូវែលសេឡង់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន