no-alternative title

តើដល់ពេលដែលត្រូវផ្លាស់ប្តូរស្មាតហ្វូនចាស់ៗរបស់លោកអ្នកហើយឬនៅ? ហើយមួយណាទៅជាជំរើសល្អសំរាប់លោកអ្នក?

ដើម្បីបញ្ចុះបញ្ចូលអ្នកទិញឲ្យប្តូរទូរស័ព្ទចាស់របស់ពូកគេ ហើយងាកមកប្រើទូរស័ព្ទថ្មីៗជំនួសវិញ តើក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំៗទាំងអស់នៅលើពិភពលោក នឹងធ្វើដូចម្តេច ដើម្បីឲ្យផលិតផលទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ពួកខ្លួន កាន់តែឆ្លាត កាន់តែថ្មី និងកាន់តែទាក់ទាញជាងមុន? តើពួកគេ នឹងមានអ្វីខ្លះ មកអភិវឌ្ឍន៍បន្ថែម? បើសិនជាយើងរំលឹកកាលពីនៅក្នុងពិព័រណ៍ពិភពលោកឆ្នាំ 2017 កន្លងងទៅថ្មីៗនេះ ស្តីពីការបង្ហាញចេញនូវផលិតទូរស័ព្ទចល័តថ្មីៗ បានបង្ហាញថា ទូរស័ព្ទ Xperia XZ Premium សេរ៊ីឆ្នាំ 2017 ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនដំបូងគេ ដែលមានអេក្រង់ 4K HDR ។ សំរាប់  iPhone 7 ដែលបានប្រកាសចេញកាលពីឆ្នាំមុននោះ ក៏អាចចាត់ទុកថា ជាស្មាតហ្វូន ដែលមានភាពឥតខ្ចោះផងដែរ ហើយសិស្សច្បង iPhone 7 Plus គឺមានកាមេរ៉ាភ្លោះមើលទៅក៏ជាជំរើសថ្មីមួយផងដែរ។

ឥលូវនេះ HUAWEI P10 & P10 Plus ក៏បានមកដល់ហើយដូចគ្នា វាទាំងពីរនេះ គឺស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei។ ស្មាតហ្វូនថ្មីនេះ គឺមានរូបរាងប្លែក និងមានកាមេរ៉ាភ្លោះដូចជាគ្នាជាមួយនឹងម៉ូដែលមុនៗដែរ ក៏ប៉ុន្តែវាមានទំហំមេហ្គាភិសែលធំជាងម៉ូដែលមុនៗ ហើយថែមទាំងអាចចាប់យកមុខបានច្បាស់លក្ខណៈ 3D បានថែមទៀតផង បន្ថែមពីលើនេះ វាមានទំហំអេក្រង់ធំ 5.1 អ៊ីង។ ជាងនេះទៅទៀត HUAWEI P10 និង HUAWEI P10 Plus គឺមានការច្នៃម៉ូដដ៏ស្រស់ស្អាត អាចស្គាល់ក្រយ៉ៅដៃ បាននៅខាងមុខផ្នែកខាងក្រោមបន្ទាប់ពីអេក្រង់កញ្ចក់ ដែលធ្វើឲ្យការចុចលើអេក្រង់បានយ៉ាងរហ័សបំផុត។ តើដល់ពេលដែលត្រូវផ្លាស់ប្តូរទូរស័ព្ទចាស់ៗរបស់អ្នកហើយឬនៅ? តើលោកអ្នកអាច នឹងធ្វើការសម្រេចចិត្តថា ប្រើប្រាស់ស្មាតហ្វូនមួយណា នៅក្នុងចំណោមទូរស័ព្ទស្មាតហ្វូនទាំងនេះ តើមួយណាទៅគឺជាជម្រើសត្រឹមត្រូវបំផុតសម្រាប់លោកអ្នក?

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័តមាន៖ Leigh Stark from Financial Review  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន