no-alternative title

Microsoft នឹងផ្តល់បច្ចេកវិទ្យាថ្មីសំរាប់បំពាក់នៅលើរថយន្តរបស់ក្រុមហ៊ុន Toyota ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google

រយៈពេល 3 ឆ្នាំបន្ទាប់ពីបរាជ័យក្នុងការបំពាក់នូវ “ប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងរថយន្ត” ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ចាប់ផ្តើមបណ្តាក់ទុនសារជាថ្មីនៅក្នុងបច្ចេកវិទ្យាបំពាក់ក្នុងរថយន្ត ហើយពេលនេះវានឹងក្លាយជាដៃគូប្រកួតប្រជែងយ៉ាងធំជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ។ ក្រុមហ៊ុន Microsoft ប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Toyota របស់ប្រទេសជប៉ុន នៅក្នុងការបំពាក់មុខងារកម្សាន្ត និងការគ្រប់គ្រងជាសំឡេងក្នុងរថយន្ត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Peggy Johnson អនុប្រធានប្រតិបត្តិផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Microsoft និយាយនៅក្នុងសេចក្តីប្រកាសមួយថា “បច្ចេកវិទ្យាភ្ជាប់នៅក្នុងរថយន្តគឺជាឱកាសធំមួយនៅក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ហើយវាមានការប្រកួតប្រជែងទៅលើផ្នែក Software យ៉ាងខ្លាំង។ គោលដៅរបស់យើងគឺផ្តល់នូវអំណាចកាន់តែអស្ចារ្យទៅដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើនជាមួយនឹងបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យពួកគេផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការបើកបរទៅកាន់អតិថិជន។” ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Toyota គឺជាក្រុមហ៊ុនដំបូងបំផុតដែលសហការជាមួយនឹងក្រុមហ៊ុន Microsoft ហើយក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតដូចជា Mercedes, BMW និង Ford ដែលប្រើប្រាស់បច្ចេកវិទ្យា CarPlay របស់ក្រុមហ៊ុន Apple និងបច្ចេកវិទ្យា Android Auto របស់ក្រុមហ៊ុន Google ។

 

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ធ្លាប់បង្ហាញនូវបច្ចេកវិទ្យាបំពាក់ក្នុងរថយន្តកាលពី 3 ឆ្នាំមុននេះហៅថា Windows នៅក្នុងរថយន្ត ប៉ុន្តែវាមិនអាចធ្វើឱ្យក្រុមហ៊ុនណាមួយចាប់អារម្មណ៍សហការជាមួយនឹងក្រុមហ៊ុននេះនោះទេ។ នៅអំឡុងពេលនេះ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ឈានជើងមួយជំហាននៅក្នុងវិស័យបច្ចេកវិទ្យារថយន្តហើយក្រុមហ៊ុនទាំងពីរនេះកំពុងតែផ្តោតវិវឌ្ឍទៅមុខទៀតនៅក្នុងវិស័យរថយន្តដែលបើកបរដោយខ្លួនឯង ខណៈពេលដែលក្រុមហ៊ុន Microsoft ហាក់ដូចជាមិនទាន់ចាប់អារម្មណ៍ទៅលើវិស័យរថយន្តដែលបើកបរនេះនៅឡើយទេ។

 

លោក Erich Andersen អនុប្រធានសាជីវកម្ម និងប្រធានផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (Intellectual Property Group) របស់ក្រុមហ៊ុន Microsoft និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងមិនមែនបង្កើតរថយន្តនោះទេ ប៉ុន្តែយើងមានប្រវត្តិជាយូរមកហើយក្នុងការសហការជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មជាច្រើនក្នុងការចែកចាយនូវផលិតផល និងសេវាកម្មដ៏អស្ចារ្យនៅក្នុងវិស័យរថយន្ត។ ឧទាហរណ៍ សេវាកម្ម Azure របស់យើងបានក្លាយជា Cloud Platform ដែលឈានមុខគេនៅក្នុងវិស័យផលិតរថយន្តនេះ។”

 

កិច្ចព្រមព្រៀងនេះ បង្ហាញថា ក្រុមហ៊ុនMicrosoft នឹងផ្តល់បច្ចេកវិទ្យារបស់ខ្លួនទៅក្នុងវិស័យឧស្សាហកម្មនៅក្នុងបច្ចេកវិទ្យាភ្ជាប់ក្នុងរថយន្ត។ ក្រុមហ៊ុននឹងខិតខំក្នុងការនាំយកបច្ចេកវិទ្យាបញ្ជាជាសំឡេង Cortana voice assistant ទៅបំពាក់នៅក្នុងរថយន្តជាច្រើនចាប់ពី Nissan, BMW និង Volvo នេះបើតាមរបាយការណ៍ពី ZDNET នៅក្នុងខែមករា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន