no-alternative title

ស្មាតហ្វូន Galaxy S8 ដែលដាក់លក់នៅសហរដ្ឋអាមេរិក នឹងភ្ជាប់ជាមួយម៉ាកយីហោ Samsung នៅផ្នែកខាងក្រោយ

ពីមួយថ្ងៃទៅមួយថ្ងៃ លោកអ្នកអាចមើលឃើញរូបភាពថ្មីមួយផ្សេងទៀតរបស់ស្មាតហ្វូន Galaxy S8។ និយាយតាមត្រង់ទៅចុះ វាពិតជាពិបាកក្នុងការតាមដានថា តើអ្វីដែលជារូបភាព Render ចុងក្រោយគេបំផុតរបស់ស្មាតហ្វូនស៊េរីថ្មីទាំង ពីរនេះនោះ? យើងធ្លាប់ឃើញអំពីរូបរាងកោង និងទំហំរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ។ រូបភាពចុងក្រោយថ្មីបំផុតនេះ ជាគំរូម៉ូដែលមួយនៅក្នុងសហរដ្ឋអាមេរិក។ យើងអាចមើលឃើញយ៉ាងច្បាស់អំពីតួអក្សរ ‘Galaxy S8’ នៅផ្នែកខាងក្រោយ ដែលមានន័យថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការដាក់ម៉ាកយីហោរបស់ខ្លួនសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះនៅសហរដ្ឋអាមេរិក។

យើងសន្មត់ថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ដែលដាក់លក់នៅសហរដ្ឋអាមេរិកនោះ នឹងសរសេរនូវម៉ាកយីហោម៉ូដែលរបស់ខ្លួននៅផ្នែកខាងក្រោយ ខណៈពេលស្មាតហ្វូនស៊េរីថ្មីនេះ ដែលដាក់លក់ជាលក្ខណៈអន្តរជាតិ មិនមានសរសេរអ្វីនោះទេ។ មួយវិញទៀត យើងអាចប៉ាន់ស្មានថា ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ ក៏អាចប្រើប្រាស់ម៉ាកយីហោរបស់ក្រុមហ៊ុនចែកចាយជំនួសម៉ាកយីហោរបស់ក្រុមហ៊ុន Samsung ។ ដូចនេះ អតិថិជននៅសហរដ្ឋអាមេរិកអាច នឹងមើលឃើញនូវអក្សរបន្ថែមជាច្រើនទៀតនៅផ្នែកខាងក្រោយ។ នៅផ្នែកខាងមុខ វាមិនមានកន្លែងសម្រាប់ដាក់ម៉ាកយីហោ Samsung ទៀតនោះទេ ដោយសារតែការផ្លាស់ប្តូរកញ្ចក់អេក្រង់កាន់តែធំរបស់វា។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ Samsung Unpacked កំណត់កាលបរិច្ឆេទសម្ភោធន៍ជាផ្លូវការរួចហើយគឺនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ហើយការដឹកជញ្ជូនជាលើកដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី 21 ឬថ្ងៃទី 28 ខែមេសា៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន