no-alternative title

Samsung Galaxy Book បង្ហាញខ្លួននៅក្នុង “វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការ”

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S3 និង Samsung Galaxy Book ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Inten-Based Windows 10 ដែលមានពីរម៉ូដែល សម្រាប់ជ្រើសរើស (10.6 អ៊ីង និង 12 អ៊ីង) ភ្ជាប់មកជាមួយប៊ិក S Pen Stylus ។ ខណៈពេលដែលថេប្លេត Galaxy Tab S3 អាចរកកម្មង់ទិញមុនបានហើយនោះ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការលក់ Galaxy Book នោះទេ។ ទោះជាយ៉ាងណាក្តី នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បង្ហោះវីដេអូពាណិជ្ជកម្មផ្លូវការអំពីថេប្លេតស៊េរីថ្មីនេះ ដែលមានន័យថា វាពិតជានឹងដាក់លក់នាពេលឆាប់ៗនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

វីដេអូពាណិជ្ជកម្មនេះ បង្ហាញពីការបង្កើតថេប្លេត Galaxy Book ទាំងមូលតែម្តងដែលផ្តល់ឱ្យអ្នកប្រើប្រាស់ទទួលបានឧបករណ៍ដែលមានសមត្ថភាពអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ Galaxy Book 12 អ៊ីង និង Galaxy Book 10.6 អ៊ីងមានទាំងម៉ូដែលប្រភេទ Wi-Fi និង Wi-Fi LTE ភ្ជាប់ជាមួយ Keyboard និងប៊ិក S-PEN ស្រាប់នៅក្នុងប្រអប់។ យើងនៅមិនទាន់ដឹងអំពីតម្លៃរបស់ Galaxy Book នៅឡើយទេ ប៉ុន្តែវាពិតជាមិនមែនមានតម្លៃថោកនោះទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន