no-alternative title

ក្រុមហ៊ុន Epson រំពឹងថា នឹងបន្តកំនើនកើនឡើងដល់ទៅ 7% នៅគ្រប់ទីផ្សារជាច្រើននៅក្នុងតំបន់គោលដៅរបស់ខ្លួន!

នៅក្នុងសន្និសិទដែលបានប្រារព្ធនៅទីក្រុងភូកេតកាលពីថ្ងៃទី 23 ខែមិនានេះ លោក Yunyoung Muneemongkoltorn ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Epson Co., Ltd នៅក្នុងប្រទេសថៃ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរជាច្រើននៅក្នុងតំបន់បង្ហាញអំពីការប្រកួតប្រជែង និងឱកាសនៅក្នុងការធ្វើអាជីវកម្មសម្រាប់ក្រុមហ៊ុន Epson។ ឥឡូវនេះ ក្រុមហ៊ុន Epson រំពឹងថា នឹងមានការកើនឡើងដល់ទៅ 7% នៅគ្រប់ទីផ្សារជាច្រើននៅក្នុងតំបន់គោលដៅរបស់ខ្លួន។ យុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន Epson នឹងផ្តោតទៅលើការអភិវឌ្ឍវិស័យ 4 ធំៗគឺ៖ ជំនួញអន្តរជាតិ (International Business) ជំនួញស្នូល (Core Business) ដំណោះស្រាយជំនួញ (Business Solution) និងការវិវត្តន៍ការធ្វើជំនួញ (Business Revolution)។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ជំនួញអន្តរជាតិ (International Business) ក្រុមហ៊ុន Epson នឹងបោះជំហាននៅក្នុងសកម្មភាពជាច្រើននៅក្នុងទីផ្សារនៅ CLMV ដើម្បីបន្តនូវការពង្រីកឱកាសនៃអាជីវកម្មរបស់ខ្លួនគ្រប់កាលៈទេសៈ ។ ដើម្បីទ្រទ្រង់នូវការអភិវឌ្ឍជំនួញអន្តរជាតិ (International Business) ក្រុមហ៊ុននឹងធ្វើការ Upgrade ទៅលើប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនដើម្បីបង្កើនការងារឱ្យមានប្រសិទ្ធិភាព។ ផលិតផលជាច្រើននឹងដាក់លក់នៅក្នុង CLMV ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Epson មានគម្រោងក្នុងការពង្រឹងលើការចែកចាយរបស់ខ្លួន និងការជ្រើសរើសដៃគូអាជីវកម្មថ្មីៗជាច្រើនដើម្បីពង្រីកគោលដៅរបស់ក្រុមហ៊ុន Epson សម្រាប់អតិថិជននៅក្នុងទីក្រុងជាច្រើននៅក្នុង CLMV ។

សម្រាប់ជំនួញស្នូល (Core Business) ក្រុមហ៊ុន Epson នៅតែរក្សាចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារ។ ក្រុមហ៊ុននឹងបង្កើនចំណែកភាគហ៊ុននៃទីផ្សារដោយសារតែម៉ាស៊ីនព្រីនធ័រ L-Series Printers និងម៉ាស៊ីន Projectors នៅក្នុងទីផ្សារប្រកួតប្រជែងមួយនេះ។ សម្រាប់ដំណោះស្រាយជំនួញ (Business Solution) ក្រុមហ៊ុន Epson នឹងចូលរួមជាមួយដៃគូសហការថ្មីៗក្នុងការអភិវឌ្ឍទៅលើ Cloud និងដំណោះស្រាយស្មាតហ្វូនសម្រាប់ម៉ាស៊ីនព្រីនធ័រ និង Smart Glasses ក្នុងការបង្កើតឱកាសជាច្រើននៅក្នុងជំនួញថ្មីនេះ។

ការវិវត្តន៍ការធ្វើជំនួញ (Business Revolution) ៖ Epson មានគោលការណ៍ក្នុងការបង្ហាញនូវរបកគំហើញថ្មីៗ និងអាជីវកម្មថ្មីទៅក្នុងទីផ្សារ។ ក្រុមហ៊ុនបន្តការអភិវឌ្ឍទៅលើម៉ាស៊ីនព្រីនធ័រដែលមានល្បឿនលឿនសម្រាប់ការប្រកួតប្រជែងជាមួយម៉ាស៊ីន Laser Printers។ ក្រុមហ៊ុនក៏មានគោលដៅក្នុងការបង្ហាញនូវបច្ចេកវិទ្យារ៉ូបូតជាច្រើននៅក្នុងឧស្សាហកម្មរបស់ខ្លួន។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Epson នឹងអភិវឌ្ឍទៅលើ Enterprise-Level Projectors កម្រិតខ្ពស់ដែលងាយស្រួលក្នុងការតម្លើង និងមានទំហំតូច។ កាលពីមុននេះ ក្រុមហ៊ុន Epson ប្រកាសបង្ហាញនូវម៉ាស៊ីន Gesture-Presenter Projectors ទៅក្នុងទីផ្សាររួចហើយ នៅថ្ងៃនេះវិញក្រុមហ៊ុន Epson ប្រកាសបង្ហាញផលិតផលថ្មីចំនួន 14 ម៉ូដែលទៀត។

សម្រាប់ម៉ាស៊ីន Enterprise-Level Projectors ស៊េរីថ្មីមានដូចជា៖ EB-1450Ui និង EB-1460Ui ដែលភ្ជាប់ជាមួយនឹង WUXGA Display ។ អំពូលភ្លើងរបស់វាអាចប្រើប្រាស់បានរយៈពេល 10,000 ម៉ោង។ ម៉ាស៊ីននេះភ្ជាប់ជាមួយមុខងារ Miracast-standard Wireless Connectivity, Touch screen និង Multi-projection ។  ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវម៉ាស៊ីន EB-1795F, EB-1785W និង EB-1781W ។ ម៉ាស៊ីននេះមកពីត្រកូល EB-1700 ឬម៉ាស៊ីន ELCD Projectors ដែលស្រាលជាងគេបំផុតនៅលើពិភពលោក។ ម៉ូដែលទាំងនេះមានទម្ងន់ 1.83 គីឡូក្រាម និងមានកម្រាស់ 44 មីលីម៉ែត្រ។ ទោះបីជាវាមានរូបរាងតូចស្តើងពិតមែននោះ ប៉ុន្តែសមត្ថភាពរបស់វាពិតជាមិនធម្មតានោះទេ។

ក្រៅពីម៉ូដែលស៊េរី EB-2000 Series Epson ក៏បង្ហាញម៉ូដែលថ្មីៗជាច្រើនផងដែរក្នុងនោះរួមមានដូចជា EB-2265U, EB-2255U, EB-2245U, EB-2165W, EB-2155W, EB-2140W, EB-2065, EB-2055 និង EB-2040 ។ ម៉ាស៊ីនម៉ូដែលថ្មីទាំងនេះមានកម្រិតពន្លឺ 5500 Lumens ។ វាភ្ចាប់ជាមួយនឹងសែនស័រដែលអាចកែប្រែពន្លឺទៅលើរូបភាពដោយស្វ័យប្រវត្តិស្របជាមួយនឹង Setting ។ ម៉ូដែលទាំងនេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Miracast-Standard Wireless Connectivity ទៀតផង។

លោក Yunyong បានមានប្រសាសន៍ថា “ក្រៅពីការផ្តោតគោលដៅនៅក្នុងវិស័យជំនួញធំៗទាំង 4 នេះ យើងបានពង្រីកទីផ្សាររបស់យើងចាប់តាំងពីឆ្នាំ 2015 ដើម្បីធ្វើឱ្យម៉ាកយីហោ Epson ក្លាយជាផលិតផលដែលជឿជាក់។ ការសហការជាមួយនឹងដៃគូរជាច្រើន បានបង្កើននូវផលិតផលរបស់យើងទៅកាន់អតិថិជនថ្មីៗជាច្រើននៅក្នុងឧស្សាហកម្មផ្សេងៗគ្នា និងរួមចំណែកនៅក្នុងការលក់របស់យើងផងដែរ។” លោក Yunyong បានបន្តថា “យើងមានគម្រោងក្នុងការបន្តការផ្សព្វផ្សាយជំនួញអាជីវកម្មរបស់ខ្លួនទៅកាន់អតិថិជនជាច្រើនរបស់យើងនៅក្នុងវិស័យជាច្រើន។ ការសហការជាមួយដៃគូជាច្រើនប្រាប់អតិថិជនជាច្រើនអំពីភាពខ្លាំងក្លា យុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់ក្រុមហ៊ុន Epson ។ យើង នឹងពង្រីកនូវក្រុមហ៊ុនសហការរបស់យើងទៅក្នុង CLMV ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន