no-alternative title

OnePlus 3T Colette Edition ប្រកាសដាក់លក់ជាផ្លូវការនៅទីក្រុងប៉ារីស តែមានចំនួនត្រឹមតែ 250 គ្រឿងប៉ុណ្ណោះ

កាលពីពាក់កណ្តាលខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ OnePlus 3T Colette Edition ដែលរចនាេព័ណដ៏ស្រស់ស្អាត ហើយស្មាតហ្វូននេះ បានដាក់លក់នៅក្នុងចំនួនកំណត់មួយកាលពីថ្ងៃទី 21 ខែមីនាកន្លងទៅ ដែលមានចំនួនត្រឹមតែ 250 គ្រឿងប៉ុណ្ណោះ។ ហើយអតិថិជន អាចរកទិញស្មាហ្វូនដ៏ស្រស់ឆើតនេះ បាននៅហាងរបស់ក្រុមហ៊ុន OnePlus ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសតែមួយគត់។ ស្មាតហ្វូន OnePlus 3T Colette Edition មានពណ៌ខ្មៅយ៉ាងស្រស់ស្អាតជាមួយនឹងម៉ាកយីហោ Colette ស្ថិតនៅផ្នែកខាងក្រោមខាងក្រោយនៃទូរស័ព្ទ។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយតម្លៃរបស់វាគឺប្រហាក់ប្រហែល 510 ដុល្លារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុន OnePlus ទើបតែបញ្ចេញវីដេអូនៃការដាក់លក់ដ៏អស្ចារ្យ ដោយសារតែមានអតិថិជនឈរតម្រង់ជួរយ៉ាងវែងនៅលើផ្លូវថ្មើរជើងនៅមុខហាងកាលពីថ្ងៃទី 21 ខែមីនាកន្លងទៅ។ បើតាមមើលទៅស្មាតហ្វូនថ្មីនេះ គឺមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជននៅពាសពេញទ្វីបអ៊ឺរ៉ុប។ បុរសម្នាក់និយាយថា គាត់ធ្វើដំណើររយៈពេល 3 ម៉ោងពីទីក្រុងព្រូសែសមកកាន់ទីក្រុងប៉ារីស។ បន្ទាប់ពីបានសាកល្បងធ្វើតេស្តទៅលើស្មាតហ្វូននេះរួចមក គាត់បន្ថែមថា ការសម្រេចចិត្តរបស់គាត់ គឺត្រឹមត្រូវហើយក្នុងការធ្វើដំណើរចម្ងាយ 200 ម៉ាយ៍នេះ។

សូមជំរាបថា កាលពីម្សិលមិញនេះ OnePlus 3T Colette Edition ក៏ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅលើអនឡាញមួយភ្លេតផងដែរ ដោយដាក់លក់នៅក្នុងតម្លៃ $479 តែត្រូវបានបិទទៅវិញ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន បានអោយដឹងផងដែរថា ស្មាតហ្វូន OnePlus 3T Colette Edition គឺមានចំនួនតែ 250 គ្រឿងប៉ុណ្ណោះ ដែលបានដាក់លក់ចំថ្ងៃ ‘Midnight Black’៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន