no-alternative title

តុលាការប្រទេសចិន បញ្ជាក់ថា ក្រុមហ៊ុន Apple មិនបានចម្លង និងរំលោភប៉ាតង់ក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុក ដូចដែលពួកគេបានចោទប្រកាន់នោះទេ

តើវាអាចជារឿងអស់សំណើចដែរឬទេសម្រាប់លោកអ្នកនៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជាឱ្យមានការហាមឃាត់ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ទៅលើបណ្តឹងប៉ាតង់នៃការរចនាម៉ូដដែលគួរឱ្យសង្ស័យនោះ? លោកអ្នកមិនមែនជាមនុស្សទីមួយនោះទេ ដែលឆ្ងល់អំពីរឿងនេះ។ តុលាការសម្រេចកាត់ក្តីបញ្រ្ចាស់ពីការហាមឃាត់ (ដែលត្រូវបានផ្អាកក្នុងអំឡុងពេលមានជម្លោះ) និងប្រកាសថា ក្រុមហ៊ុន Apple មិនបានរំលោភទៅលើប៉ាតង់របស់ Shenzhen Baili Marketing Services ដែលចោទប្រកាន់ថា ទូរស័ព្ទ iPhone 6 មានរូបរាងដូចគ្នាទាំងស្រុងជាមួយនឹងស្មាតហ្វូន 100c របស់ខ្លួន។ ការចោទប្រកាន់ដោយគ្មានភស្តុតាងសម្រាប់ការហាមប្រាមនេះជាទង្វើរខុសឆ្គងមួយ នេះបើយោងតាមការសម្រេចនេះ។ តុលាការនិយាយថា អតិថិជនជាច្រើន មិនមានបញ្ហានោះទេ ក្នុងការប្រាប់ពីភាពផ្សេងគ្នានៃស្មាតហ្វូន 100 c និងទូរស័ព្ទ iPhone នោះ។

ការបញ្ជាឱ្យក្រុមហ៊ុន Apple ផ្អាកលក់ទូរស័ព្ទ iPhone 6 និង iPhone 6 Plus មួយរយៈខ្លី ឬក៏តុលាការគាំទ្រទៅលើការហាមប្រាមនេះ ក្រុមហ៊ុន Apple មិនខាតបង់ទឹកប្រាក់ច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចរបស់តុលាការនេះប្រហែលជាធ្វើឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅប្រទេសចិន អាចបង្កើតរចនារូបរាងស្មាតហ្វូនមានលក្ខណៈស្រដៀងគ្នាបានដោយគ្មានបញ្ហានោះទេ នាពេលអនាគត។ ប្រសិនបើពួកគេចង់ប្តឹងទៅលើប៉ាតង់នោះ ពួកគេត្រូវបង្ហាញនូវភាពដូចគ្នាជាច្រើនដោយមិនមែនត្រឹមតែរូបរាងរបស់ស្មាតហ្វូននោះទេ។ បើមិនដូច្នេះទេពួកគេ ត្រឹមតែទទួលបានព័ត៌មានមិនល្អត្រឡប់ទៅវិញតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន