no-alternative title

ការវាយតម្លៃទៅលើ SUGAR S9 បានបង្ហាញថា ស្មាតហ្វូនថ្មីនះ ពិតជាអស្ចារ្យ និងមិនធម្មតានោះទេ!

ប្រសិនបើអ្នកពិនិត្យឱ្យល្អិតល្អន់ទៅលើចំណាប់អារម្មណ៍របស់សុភាពនារីទាំងឡាយអំពីស្មាតហ្វូនដែលស្រស់ស្អាតនោះ លោកអ្នកប្រហែលជាធ្លាប់លឺអំពីស្មាតហ្វូនម៉ាក SUGAR ដែលជាផលិតផលរបស់ប្រទេសបារាំងជាក់ជាមិនខាន។ ស្មាតហ្វូនរបស់ក្រុមហ៊ុន SUGAR នេះ មានរូបរាងស្រស់ស្អាត និងទាក់ទាញបំផុតជាមួយនឹងត្បូង SWAROVSKI ភ្លឺចែងចាំងដែលទាក់ចិត្តសុភាពនារីទាំងឡាយឱ្យងាកមកចាប់អារម្មណ៍ទៅលើស្មាតហ្វូននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន SUGAR ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចុងក្រោយ SUGAR S9 ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត បន្ទាប់មកក្រុមហ៊ុនក៏បង្ហាញស្មាតហ្វូន S9 ពណ៌ខ្មៅ និងចុងក្រោយនេះក្រុមហ៊ុន SUGAR បង្ហាញស្មាតហ្វូន S9 ជាមួយនឹងពណ៌ខៀវដ៏ស្រស់ស្អាតបំផុត។ នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន SUGAR បង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនេះពណ៌ខ្មៅ ហើបន្ទាប់មកពណ៌ខៀវដែលមានន័យថាស្មាតហ្វូននេះ អាចប្រើប្រាស់បានទាំងប្រុស និងស្រីដោយគ្មានភាពខ្មាស់អៀននោះទេ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានភាពស្រស់ស្អាត ទាក់ទាញ ហើយវាមានកញ្ចក់នៅផ្នែកខាងក្រោយ។ ស្មាតហ្វូននេះងាយស្រួលកាន់នៅក្នុងដៃ និងផ្តល់អារម្មណ៍ផាសុកភាពជានិច្ចសម្រាប់អ្នកប្រើប្រាស់។

ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន SUGAR ប្រើប្រាស់ត្បូងដ៏ស្រស់ស្អាត SWAROVSKI ZIRCONIA ។ ត្បូងនេះ ក៏ប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី SUGAR S9 ផងដែរ។ នៅផ្នែកខាងលើនៃស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់ត្បូងនេះចំនួន 10 គ្រាប់ ហើយនៅចំហៀងដែលជា Shortcut Keys ក៏ប្រើប្រាស់ត្បូង SWAROVSKI ZIRCONIA ដូចគ្នាផងដែរ។ ចំណែកជើងចាក់ស៊ីមកាត និង microSD វិញត្រូវរចនាឡើងយ៉ាងស្រស់ស្អាតជាមួយនឹងប៉ម Paris Tower ដែលបង្ហាញពីម៉ាកយីហោរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសបារាំង។

បើនិយាយពីប្រព័ន្ធកាមេរ៉ាវិញ ស្មាតហ្វូន SUGAR S9 អាចថតរូបជាមួយនឹងពណ៌រហូតទៅដល់ 16 លានភិចសែលកម្រិត 1080p Full HD សម្រាប់រូបភាព និងវីដេអូ។ កាមេរ៉ារបស់វាអាចប្រើប្រាស់នូវ 64 លានភិចសែលធ្វើឱ្យគុណភាពរូបភាពច្បាស់ និងស្រស់ស្អាតជាទីបំផុត។ អ្វីដែលសំខាន់ និងគួរឱ្យកត់សម្គាល់នោះគឺថា ការប្រើប្រាស់ 64 លានភិចសែល និងការថតរូបកម្រិត 16 លានពណ៌ពិតជាធ្វើឱ្យរូបភាពម៉ត់ច្បាស់ស្រស់ស្អាតគ្មានពីរនោះទេ។ ស្មាតហ្វូន SUGAR S9 នេះអាចថតរូបបានច្បាស់ល្អ និងចំណាយពេលវេលាចាប់រូបភាពបានលឿនបំផុតដែលលោកអ្នកនឹកស្មានមិនដល់នៅក្នុងកម្រិត Ultra-High Pixel ។

ស្មាតហ្វូន SUGAR S9 មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយអេក្រង់កម្រិតភាពច្បាស់ 1080p OLED Screen ដែលបង្ហាញនូវតួរអក្សរច្បាស់ និងរូបភាពម៉ត់ស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះ មានអេក្រង់ធំដែលងាយស្រួលក្នុងការមើល ឬការអាននាៗដែលមិនធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ធុញទ្រាន់ ឬរោយភ្នែកនោះទេ។ នេះគឺដោយ សារតែស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់អេក្រង់ OLED Screen ដែលធ្វើឱ្យលោកអ្នកមើលរូបភាព វីដេអូបានច្បាស់ត្រជាក់ភ្នែកជាទីបំផុត។

ស្មាតហ្វូនស៊េរីថ្មី SUGAR S9 នេះប្រើប្រាស់អង្គប្រតិបត្តិការ Qualcomm Snapdragon 430 ល្បឿន 1.4GHz ដែលមាន CPU ចំនួន 8 Cores រួមជាមួយ Adreno 505 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB និង microSD កាតថែមទៀត។ ស្មាតហ្វូននេះពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់កម្មវិធីកម្សាន្ត និងជាច្រើនទៀតដូចជា Internet, WhatsApp, Facebook និងការលេងហ្គេមធំៗដោយគ្មានបញ្ហាអ្វីនោះទេ។

 

សរុបមក ស្មាតហ្វូន SUGAR S9 នេះពិតជាដំណើរការបានយ៉ាងល្អ និងមានរូបរាងស្រស់ស្អាតគួរឱ្យចង់ប្រើប្រាស់ជាទីបំផុត។ វាជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយដែលបំពាក់នូវអេក្រង់ OLED និង Hardware ពោរពេញដោយសមត្ថភាព និងប្រើប្រាស់ត្បូង SWAROVSKIដ៏ស្រស់ស្អាតថែមទៀត៕ 

ស្មាតហ្វូន Sugar S9 នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន