no-alternative title

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy S8 ត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើគេហទំព័រ AnTuTu ហើយ!

នៅក្នុងខណៈពេលនេះ យើងប្រហែលជារង់ចាំវត្តមាន និងព័ត៌មានអំពីលក្ខណៈសម្បត្តិជាផ្លូវការរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ។ នៅថ្ងៃនេះ ព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីទាំងនេះត្រូវបានទម្លាយនៅក្នុងប្រព័ន្ធ Database របស់គេហទំព័រ AnTuTu ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូដែលភ្ជាប់ជាមួយលេខកូដ SM-G950F របស់ស្មាតហ្វូន Galaxy S8 ប្រើប្រាស់បន្ទះឈីបប្រភេទ Exynos 8895 (សម្រាប់ការលក់លក្ខណៈអន្តរជាតិ) ខណៈពេលដែលម៉ូដែល G950U ប្រើប្រាស់បន្ទះឈីប Snapdragon 835 ត្រូវគេដឹងថាដាក់លក់នៅសហរដ្ឋអាមេរិកចែកចាយដោយក្រុមហ៊ុន AT&T ឬ Verizon ។ ចំនែកម៉ូដែល SM-G955F និង 955U វិញតំណាងឱ្យស្មាតហ្វូន Galaxy S8+ សម្រាប់ចែកចាយលក្ខណៈអន្តរជាតិ និងសម្រាប់ដាក់លក់នៅទឹកដីសហរដ្ឋអាមេរិក។

អ្វីដែលយើងបានដឹងអំពីលក្ខណៈសម្បត្តិទម្លាយដោយគេហទំព័រ AnTuTu នោះគឺថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងភ្ជាប់ជាមួយកាមេរ៉ាមុខទំហំ 8 MP ខណៈពេលស្មាតហ្វូនជំនាន់មុនប្រើប្រាស់កាមេរ៉ាមុខត្រឹមតែ 5MP តែប៉ុណ្ណោះ ហើយជាពិសេសស្មាតហ្វូនស៊េរីថ្មីនេះថែមទាំងពង្រឹងទៅលើប្រព័ន្ធ Autofocus Selfies Snapper ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយកម្រិតភាពច្បាស់នៃអេក្រង់របស់វាអាចមានកម្រិតដល់ទៅ 1080x1920 ឬ 1080 x 2220 ដូចនេះកម្រិត Full HD នឹងប្រើប្រាស់ជា default mode ។ 

ដូចលោកអ្នកបានឃើញស្រាប់អំពីរូបរាងរបស់ស្មាតហ្វូន Galaxy S8+ ភ្ជាប់មកជាមួយនឹងស្មាតហ្វូន Galaxy S7 Edge ដែលមានទំហំតូចជាងបន្តិចតែប៉ុណ្ណោះ។ ស្មាតហ្វូននេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយសារតែបច្ចេកវិទ្យាដ៏អស្ចារ្យរបស់វា ហើយវាសមល្មមនៅពេលដែលកាន់នៅក្នុងដៃថែមទៀត។ គួរបញ្ជាក់ផងដែរថា អេក្រង់របស់ស្មាតហ្វូន Galaxy S8 មានទំហំ 6.2 អ៊ីងដែលមានឈ្មោះថា Infinity Display ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន