no-alternative title

ពាក្យចចាមអារ៉ាមថ្មី៖ ស្មាតហ្វូន Samsung Galaxy S8 បំពាក់មុខងារថតវីដេអូកម្រិត 10,00fps

ពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់បើទោះបីជាវាជិតដល់កាលបរិច្ឆេទនៃការប្រកាសជាផ្លូវការក្តី។ ពាក្យចចាមអារ៉ាមចុងក្រោយគេបំផុតបញ្ជាក់ថា កាមេរ៉ារបស់ស្មាតហ្វូន Galaxy S8 មានសមត្ថភាពពិសេសអាចថតវីដេអូនៅក្នុងកម្រិត 10,00fps slow motion ផងដែរ។ ក្រុមហ៊ុន Samsung ត្រូវគេនិយាយថា នឹងដាក់បន្ថែម DRAM ទៅក្នុងកាមេរ៉ាសែនស័ររបស់ស្មាតហ្វូន Galaxy S8 ហើយវាអាចថតវីដេអូនៅក្នុងកម្រិត Frame Rate ខ្ពស់ នេះបើយោងតាម Android Authority ដកស្រង់ចេញពីគេហទំព័រ Nazer របស់ប្រទេសកូរ៉េ។ ការបន្ថែម DRAM នេះ នឹងដាក់នៅចន្លោះសែនស័រភិចសែល និងសៀគ្វីសម្រាប់រក្សាទុកវីដេអូជាច្រើននៅក្នុងកម្រិត Frame Rate ខ្ពស់។

តាមរយៈការប្រៀបធៀបជាមួយនឹងទូរស័ព្ទផ្សេង iPhone 7 Plus អាចថតវីដេអូប្រភេទ Slow Motion នៅក្នុងកម្រិតត្រឹមតែ 240fps ខណៈពេលថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី LG G6 មានសមត្ថភាពថតវីដេអូនៅក្នុងកម្រិត 480fps ។ ប្រសិនបើរបាយការណ៍នេះ ជាការពិតនោះ កាមេរ៉ារបស់ស្មាតហ្វូន Galaxy S8 ពិតជាមានកម្រិតខ្ពស់ជាងកាមេរ៉ារបស់ស្មាតហ្វូន Xperia XZ Premium របស់ក្រុមហ៊ុន Sony ដែលអាចថតវីដេអូនៅក្នុងកម្រិតត្រឹមតែ 960fps នេះ បើតាមការចង្អុលបង្ហាញរបស់ CNET។ អ្វីដែលមិនទាន់ចង្អុលបង្ហាញនៅក្នុងរបាយការណ៍នេះគឺ តើកម្រិតភាពច្បាស់ប៉ុណ្ណាទើបអាចប្រើប្រាស់សម្រាប់ថតវីដេអូកម្រិត 10,00fps? នៅពេលធ្វើការថតវីដេអូ slow motion នៅលើស្មាតហ្វូន ឧទាហរណ៍ទូរស័ព្ទ iPhone 7 Plus កម្រិតភាពច្បាស់របស់វាគឺត្រឹមតែ 720p HD នៅពេលកំពុងថតវីដេអូក្នុងល្បឿន 240fps។ ព័ត៌ មានបែកធ្លាយជាច្រើនកាលពីពេលមុននេះបង្ហាញថា ស្មាតហ្វូន Samsung Galaxy S8 នឹងបំពាក់នូវកាមេរ៉ាទំហំ 12MP នៅផ្នែកខាងក្រោយ។ កាមេរ៉ានេះមានតែមួយប៉ុណ្ណោះហើយវាត្រូវគេជឿជាក់ថាមាន f1.4 aperture lens និងកាមេរ៉ាសែនស័រ 1/2.3 អ៊ីង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ពី Nazer បន្ថែមទៀតថា ស្មាតហ្វូនស៊េរីថ្មី Galaxy S8 នឹងភ្ជាប់ជាមួយកាមេរ៉ាមុខទំហំ 8MP ហើយវាប្រើប្រាស់នូវកាមេរ៉ាសែនស័រ 3.7 MP RGB សម្រាប់បច្ចេកវិទ្យាស្កែនប្រស្រីភ្នែកទៀតផង។ ព័ត៌មាននេះនៅមិនទាន់បញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Samsung នៅឡើយទេ។ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S8 នៅក្នុងព្រឹត្តិការណ៍ Unpacked event នៅទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន