no-alternative title

ក្រុមហ៊ុនចែកចាយនៅលើពិភពលោក បានកុម្ម៉ង់ទិញស្មាតហ្វូន Galaxy S8 ច្រើនជាងស្មាតហ្វូន Galaxy S8+

នៅថ្ងៃនេះ សារព័ត៌មាន Korean Media អះអាងថា ផលិតកម្មស្មាតហ្វូនត្រកូល Galaxy S8 ដំបូងនេះ មានការកម្មង់ទិញពីក្រុមហ៊ុនចែកចាយជាច្រើនលើស្មាតហ្វូន Galaxy S8 ច្រើនជាងស្មាតហ្វូន Galaxy S8+ ។ ការផលិតសរុបសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវគេរាយការណ៍ថាមានចំនួនរហូតទៅដល់ 12.5 លានគ្រឿង ដែលការកម្មង់ទិញនៅក្នុងខែមីនានេះ មានចំនួន 2.6 លានគ្រឿង ខណៈពេលដែលស្មាតហ្វូន Galaxy S8 មានការកម្មង់ចំនួនដល់ទៅ 2.1 លានគ្រឿង។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបញ្ចេញស្មាតហ្វូន Galaxy S8 ចំនួន 4.5 លានបន្ថែមទៀតនៅក្នុងខែមេសា និងស្មាតហ្វូន Galaxy S8+ ចំនួន 3.3 លានគ្រឿង។ សរុបមក ការចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនត្រកូល Galaxy S8 ទៅកាន់ហាងចែកចាយមានចំនួនដល់ទៅ 7.1 លានគ្រឿង ហើយស្មាតហ្វូន Galaxy S8+ មានចំនួន 5.4 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះទៀត ប្រភពដដែលនេះ បានអះអាងថា ស្មាតហ្វូន Galaxy S8 នឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Y-Octa Screen ធ្លាប់ប្រើនៅលើហ្វាប់ប្លេត Galaxy Note 7 ប៉ុន្តែមិនបំពាក់នៅលើស្មាតហ្វូន Galaxy S8+ នោះទេ។ បច្ចេកវិទ្យា Y-Octa Screen ភ្ជាប់ជាមួយនឹងស្រទាប់ Touch Layer នៅលើអេក្រង់តែម្តងដែលពង្រឹកទៅលើប្រព័ន្ធសែនស័រ។ វាស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា In-cell Touch ដែលធ្លាប់ប្រើប្រាស់នៅលើអេក្រង់ LCD របស់ក្រុមហ៊ុន Apple, LG និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត គ្រាន់តែពេលនេះ វានឹងដាក់ឱ្យដំណើរការនៅលើអេក្រង់ OLED ។ ខណៈពេលនេះ យើងអាចមើលឃើញនូវរូបភាព Renders ជាច្រើនសន្លឹករបស់ស្មាតហ្វូនស៊េរីថ្មីទាំងពីរដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ពិតជាបង្រួមនូវស៊ុមព័ទ្ធអេក្រង់កាន់តែតូចនៅផ្នែកខាងលើ និងផ្នែកខាងក្រោមដែលធ្វើឱ្យអេក្រង់របស់វាអាចមានទំហំទៅដល់ 6.2 អ៊ីង (សម្រាប់ស្មាតហ្វូន Galaxy S8+) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន