នៅព្រឹកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បង្ហាញនូវរូបភាព Teaser ផ្សព្វផ្សាយថ្មីមួយសន្លឹករបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 នៅក្នុងខិតប័ណ្ណមួយ។ នៅលើរូបភាពនេះមានអក្សរភាសាកូរ៉េសរសេរថា “ការបញ្ចប់ និងការចាប់ផ្តើមជាថ្មី” ប្រហែលជាចង់សំដៅទៅលើបញ្ហាដែលធ្លាប់កើតមានឡើងនៅលើហ្វាប់ប្លេត Samsung Galaxy Note 7 ដែលមានបញ្ហាជាច្រើនកើតឡើងនៅឆ្នាំមុន។ រូបភាព Teaser ថ្មីនេះបង្ហាញនូវរូបបុរសម្នាក់កំពុងតែឈរនៅជាប់ជាមួយនឹងច្រកទ្វារមួយដែលជារូបរាងនៃស្មាតហ្វូនស៊េរីថ្មី។ ចំនែកផ្ទៃនៅលើរូបភាពនេះជាប្រភេទនៅក្នុងអវកាសដែលមានភព និងអាច់ផ្កាយជាច្រើននៅពេលឈានជើងចូលទៅក្នុងច្រកទ្វារមួយនេះ។
ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Samsung Galaxy S8+ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 ខែមីនាខាងមុខនេះនៅក្នុងទីក្រុងញ៉ូវយ៉ក (ត្រូវនឹងថ្ងៃទី 30 ខែមីនានៅក្នុងប្រទេសកូរ៉េដោយសារម៉ោងផ្សេងគ្នា) ។ ការកម្មង់ទិញ (Pre-Orders) នឹងចាប់ផ្តើមពីថ្ងៃទី 7 ខែមេសារហូតដល់ថ្ងៃទី 17 ខែមេសា។ ក្រុមអ្នកវិភាគជាច្រើនដែលចំណាយពេលច្រើនគិតអំពីការលក់ និងប្រាក់ចំណេញរំពឹងថា ការលក់របស់ស្មាតហ្វូន Samsung Galaxy S8 នឹងបម្រុងទុកក្នុងចំនួនដល់ទៅ 400,000 គ្រឿង។ ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 28 ខែមេសាខាងមុខនេះ។
នៅព្រឹកនេះផងដែរ ការផ្សព្វផ្សាយតាមរយៈទូរទស្សន៍មួយដែលប្រើប្រាស់រូបភាពស្រដៀងគ្នាទៅនឹងរូបភាព Teaser នេះក៏ត្រូវផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ រូបភាពនេះហាក់ដូចជាសំដៅទៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែលមានសមត្ថភាពកាន់តែអស្ចារ្យពង្រឹងទៅលើបច្ចេកវិទ្យា VR ៕