លោកអ្នកប្រហែលជានៅចងចាំថេប្លេតត្រកូល iPad Air របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ពិសេសគឺ iPad Air 2 ដែលបង្ហាញខ្លួននៅខែតុលា ឆ្នាំ 2014 ។ នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់មិនសូវពេញនិយមក្នុងការ Upgrade ផ្លាស់ប្តូរថេប្លេតស៊េរីថ្មីដូចស្មាតហ្វូនរបស់ពួកគេនោះទេ ហើយមកទល់ពេលនេះ iPad Air 2 មានរយៈពេលជាង 2 ឆ្នាំកន្លះហើយ។ ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមបញ្ចេញនូវថេប្លេត iPad ស៊េរីថ្មីដែលមានការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ។
វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនូវថេប្លេត iPad Pro អេក្រង់ 10.5 អ៊ីងស៊េរីថ្មីដែលមានគែមព័ទ្ធជុំវិញអេក្រង់កាន់តែស្តើង ប៉ុន្តែវាប្រហែលជាប្រកាសនាពេលក្រោយ។ នៅក្នុងសេចក្តីប្រកាសមួយនៅប៉ុន្មានម៉ោងនេះបានឱ្យដឹងថា ព្រឹត្តិការណ៍នៃការសម្ភោធន៍ថេប្លេតស៊េរីថ្មីនៅក្នុងសប្តាហ៍នេះគឺ iPad អេក្រង់ 9.7 អ៊ីង។
ថេប្លេត iPad អេក្រង់ 9.7 អ៊ីងមានរូបរាងស្តើងជាង និងធ្ងន់ជាងថេប្លេត iPad Air 2 ប៉ុន្តែវាប្រើប្រាស់បន្ទះឈីប A9 Chipset របស់ក្រុមហ៊ុន Apple ការសន្សំសំចៃទៅលើការប្រើប្រាស់ថាមពល ការប្រើប្រាស់នូវបច្ចេកវិទ្យា Touch ID ទៅលើ Home Key ហើយតម្លៃរបស់ថេប្លេតស៊េរីថ្មីនេះគឺថោកជាងថេប្លេត iPad នាពេលបច្ចុប្បន្នដែលមានតម្លៃចាប់ផ្តើមពី 499 ដុល្លារ។ ថេប្លេតនេះនឹងដាក់ឱ្យកម្មង់ទិញនៅសប្តាហ៍នេះគឺនៅថ្ងៃសុក្រ។ ថេប្លេតអេក្រង់ 9.7 អ៊ីងជាមួយអេក្រង់ Retina Display កម្រិតភាពច្បាស់ 2048 x 1536 ភិចសែល។
ថេប្លេត iPad នេះមានពណ៌ទឹកប្រាក់ ពណ៌មាស និងពណ៌ប្រផេះដែលមានតម្លៃចាប់ផ្តើមពី 329 ដុល្លារ (សហរដ្ឋអាមេរិច) សម្រាប់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់ម៉ូដែល Wi-Fi ។ ចំនែកថេប្លេតម៉ូដែល Wi-Fi + cellular វិញមានតម្លៃ 459 ដុល្លារ ហើយថេប្លេតនេះនឹងដាក់លក់នៅលើគេហំទព័រ Apple.com និង Apple Stores ចាប់ពីថ្ងៃទី 24 ខែមីនាខាងមុខនេះ។ ចុះចំនែកម៉ូដែលម៉េមូរី 128GB វិញ?