no-alternative title

ការ​កម្មង់​ទិញ​មុន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Galaxy S8 នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​មុន​មួយ​សប្តាហ៍​មុន​ថ្ងៃ​ប្រកាស​សម្ភោ​ធន៍​ជា​ផ្លូវការ​

ស្មា​ត​ហ្វូន​ស៊េរី​ថ្មី Galaxy S8 និង Galaxy S8+ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung កំពុង​តែមាន​ការចាប់អារម្មណ៍​យ៉ាង​យ៉ាងខ្លាំង​ទៅលើ​បច្ចេកវិទ្យា​ថ្មីៗ​របស់​វា ហើយ​មកទល់​ពេល​នេះវា​មានព័​ត៌មាន​បែកធ្លាយ (​វីដេអូ​) និង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​លក្ខណៈសម្បត្តិ​របស់​ស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​នៅលើ​អ៊ី​ន​ធើ​ណិ​ត និង​បណ្តាញ​ស​ង្គ​ម​។ ដូច​នេះ វា​មិនមាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung ដាក់​សេចក្តី​ជឿជាក់​យ៉ាងខ្លាំង​ទៅលើ​ផលិតផល​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​សម្រាប់​ការបញ្ជាក​ម្មង់​ទិ​ញ​មុន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ ហើយ​គេ​រំពឹងថា​ការ​កម្មង់​ទិ​ញ​មុន​នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​នឹង​មាន​ចំ​នួន​ច្រើនជាង​ព្រឹត្តិការណ៍​ដាក់លក់​ដំ​បូ​ង​របស់​ហ្វា​ប់​ប្លេ​ត Galaxy Note 7 ជាក់​ជាមិនខាន​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung មាន​គ​ម្រោង​ជាច្រើន​ក្នុង​ការ​តម្លើង​នូ​វ​ហាង​លក់​ចំ​នួន 3000 កន្លែង​ដើម្បី​ធ្វើតេស្ត​ទៅលើ​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​របស់ Samsung នៅក្នុង​ព្រឹត្តិការណ៍​ជាច្រើន​នៅ​ទីក្រុង​ឡុង​ដ៏ និង​ទីក្រុង​ញ៉ូវ​យ៉​ក​បន្ទាប់ពី​ស្មា​ត​ហ្វូ​ន​នេះ​ប្រកាស​សម្ភោ​ធន៍​ជា​ផ្លូវការ​នៅ​ថ្ងៃទី 29 ខែមីនា​ខាងមុខ​នេះ​។ ការ​កម្មង់​ទិញ​មុន​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ស៊េរី​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី 7 ខែមេសា​ដល់​ថ្ងៃទី 17 ខែ​មេសា ហើយ​ស្មា​ត​ហ្វូននេះ​នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​មុនពេល​ការដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី 28 ខែ​មេសា​។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ព្រឹត្តិការណ៍​នៃ​ការ​សម្ភោ​ធន៍​ហ្វា​ប់ប្លេត Galaxy Note 7 កាលពី​ឆ្នាំមុន​នេះ​ធ្លាប់បានទ​ទួលជោគ​ជ័​យ​យ៉ាង​ខ្លាំងក្លា​សម្រាប់​ក្រុមហ៊ុន ប៉ុន្តែ​ក្រោយ​មកវា​បែរជា​មាន​បញ្ហា​ទៅ​វិញ​។ នៅក្នុង​ការ​កម្មង់​ទិញ​ស្មាត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ក្រុមហ៊ុន​បាន​រៀបចំ​នូ​វ​ស្មា​ត​ហ្វូ​ន​ដល់​ទៅ 400,000 គ្រឿង​សម្រាប់​ត្រៀម​នៅ​ថ្ងៃ​ប្រកាស​សម្ភោ​ធន៍​នេះ​។ ព្រឹត្តិការណ៍​នៃ​ការ​សម្ភោ​ធន៍​ជា​ផ្លូវការ​សម្រាប់​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​ទាំង 2 នេះ​មាន​ការផ្សព្វផ្សាយ​យ៉ាង​ខ្លាំងក្លា​នៅលើ​ទូរ​ទស្សន៍ និង​អ៊ី​ន​ធើ​ណិ​ត​ហើយក៏​មាន​ការ​ចែកចាយ​នូ​នូ​វ​រូបភាព​ផ្សព្វផ្សាយ Teaser ថ្មី​ផងដែរ​៕​

​ប្រភព៖  http:/www.phonearena.com/news/Galaxy-S8-pre-orders-will-start-shipping-more-than-a-week-before-the-official-release-date_id92229​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន